មុន​​ផ្តើម​កិច្ច​ប្រជុំ​ លោក ​ហ៊ុន ​សែន ​បាន​សាក​សួរ​សុខ​ទុក្ខ​ក្រុម​ការ​ងារ​គណ​បក្ស​សង្រ្គោះ​ជា​តិ​

សាថព័ត៌មាន​​ Cambodia News/

ភ្នំ​ពេញ​ (២២ កក្កដា ២០១៤) ៖  ទោះលើសង្វៀននយោបាយបានប្រើពាក្យ ធ្ងន់ៗ និ​ង​មិ​ន​ពិ​រោះ​ស្តា​ប់​ដា​ក់​គ្នា​យ៉ា​​ង​ណា​ក្តី​ ​តែ​ពេលជួបមុខគ្នា  អ្នកនយោបាយ បា​​នប្រើ​ទឹ​ក​មុ​ខ​ញ​ញឹម​ញ​ញែ​ម​សាក​សួរសុខទុក្ខ និងចា​​ប់​ដៃ​ស្វាគ​មន៍គ្នាជាមួយទឹកមុខរីករាយជា  ធម្មតា ហាក់​គ្មា​ន​រឿ​ង​អ្វី​កើ​តឡើ​ង​នោះឡើយ។ នៅ​ក្នុងបន្ទប់ប្រជុំ ​លោកនាយករដ្ឋមន្រ្តី ​ ហ៊ុន សែន ​និ​ង​ជា​អ​នុ​ប្រ​ធា​ន​គ​​ណ​ប​ក្ស​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​ ​​ដែ​ល​ជា​​ស​ម​ភា​គី​នៃកិច្ចចរចារឿងនយោបាយ ដ៏សំខាន់នាព្រឹកថ្ងៃទី​២២ កក្កដា នេះ បាន​សាកសួរសុខទុក្ខក្រុមការងារគណបក្សសង្រ្គោះជាតិ ព្រ​ម​ទាំ​ង​សា​ក​​សួ​រ​ពី​ដំ​ណើ​រ​កា​រ​ធ្វើ​ចំ​កា​រ​ម្រេ​ច​ ​ល្ហុងខ្វង និងចំការដំឡូង របស់លោក កឹម  សុខា លោក សម រង្ស៊ី និង ប៉ុល ហំម ថែម​ទៀតផង។

ក្រុមអ្នកព័ត៌មានបាន​ឃើញពីកាយវិការសាកសួរសុខទុក្ខរវាងអ្នកនយោបាយ ដែ​ល​ធ្លា​​ប់​តែ​ពា​ក់​មុ​ខ​យ​ក្ស​លើ​ស​ង្វៀ​ន​ន​យោ​បា​យ​ ​​បាន​ធ្វើ​ឲ្យ​មាន​កា​រ​កោ​ត​ស្ញ​ប់​ស្ញែ​ង​ជា​ខ្លាំ​ង​ដ​ល់​សិ​ល្បៈ​រ​ប​​ស់​អ្ន​ក​ធ្វើ​នយោបាយ គឺវា​ផ្ទុ​យ​​ស្រ​ឡះ​ពី​ក្រុ​ម​អ្ន​ក​បម្រើនយោ បាយ ពេល​ខ្លះ​ព្រោះនិ​ន្នា​កា​រ​ន​យោ​បា​យ​បា​​នឈ្លោះប្រកែក បង្កអំពើហិង្សា វាយតប់គ្នារងរបួសធ្ងន់ធ្ងរថែមទៀតផង ៕

កិច្ចប្រជុំរកដំណោះស្រាយ លើបញ្ហានយោបាយ រវាងគណបក្សទាំងពីរ នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ ។
កិច្ចប្រជុំរកដំណោះស្រាយ លើបញ្ហានយោបាយ រវាងគណបក្សទាំងពីរ នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ ។

Related Articles

Back to top button
Close
Close