​ក្រុម​ប្រឹក្សា​​យោធា​​ថៃ​​ ពន្យា​រពេល​​ការ​បោះ​ឆ្នោត​​ថ្នាក់​​មូល​ដ្ឋាន​​

សារព័ត៌មាន​ Cambodia News/

ថៃ (១៧ កក្កដា ២០១៤) ៖ ក្រុមប្រឹក្សា​សន្ដិភាព​ និង​សណ្ដាប់ធ្នាប់​នៃ​ប្រទេស​ថៃ ​ប្រកាស​ពន្យារពេល​ការបោះឆ្នោត​ថ្នាក់​មូលដ្ឋាន​ គឺ​រហូត​ទាល់តែ​មាន​ការធ្វើ​សេចក្ដីសម្រេច​ថ្មី​ឡើងវិញ ខណៈ​ស្ថានការណ៍ នយោបាយ មិនទាន់​ល្អប្រសើរ​។​

តាមគម្រោង​ប្រទេស​ថៃ​រៀបចំ​ការបោះឆ្នោត​ថ្នាក់​មូលដ្ឋាន​នៅ​ចុងឆ្នាំ២០១៤ ​នេះ​។​ ក្រុមប្រឹក្សា​សន្ដិភាព​និង​សណ្ដាប់ធ្នាប់​ប្រទេស​ថៃ ​ប្រកាស​ថា​ ការបោះឆ្នោត​នេះ​តម្រូវ​ឲ្យមាន​ការអនុម័​ត​យល់ព្រម​ពី​សមាជិក​ក្រុមប្រឹក្សា ​យោធា​យ៉ាង​តិច​២​ភាគ​៣​ ប៉ុន្ដែ​ក្រុមប្រឹក្សា​នេះ​មិន​អាច​រក​សំឡេង​គ្រប់គ្រាន់​បានឡើយ​។​

ក្រុមប្រឹក្សា​បាន​ប្រកាសថា ​ខ្លួន​នឹង​ធ្វើ​សេចក្ដីសម្រេច​ឲ្យមាន​ការបោះឆ្នោត​មូលដ្ឋាន​ជា​ថ្មី​ឡើងវិញ ​នៅពេល​ដែល​ខ្លួន​គ្រប់គ្រង​ស្ថានការណ៍​បាន​ល្អប្រសើរ​ហើយ​រៀបចំ​ច្បាប់​ បោះឆ្នោត​ថ្មី​ឡើងវិញ​។​

​បើ​ទោះជា​យ៉ាងនេះ​ក្ដី​ ក្រុមប្រឹក្សា​សន្ដិភាព​និង​សណ្ដាប់ធ្នាប់​របស់​ពួកយោធា ​ប្រកាសថា ​ការបោះឆ្នោត​សភា​អាច​ដំណើរការ​បាន​នៅ​ខែ​តុលា ឆ្នាំ​២០១៥។

មកដល់​ពេល​នេះ​ ក្រុមប្រឹក្សា​ប្រកាសថា ​ខ្លួន​នឹង​រៀបចំ​រដ្ឋធម្មនុញ្ញ ​និង​រដ្ឋាភិបាល​បណ្ដោះអាសន្ន​នៅ​ខែ​កញ្ញា​ខាង​មុខ​នេះ ​ដើម្បី​ត្រួសត្រាយ​ផ្លូវ​ឲ្យមាន​ការបោះឆ្នោត​សភា​ជាតិទៅ​តាម​គោ

លការណ៍​ ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​។ ​សូមជម្រាប​ថា​ការបោះឆ្នោត​មូលដ្ឋាន ​រួមមាន​ការបោះឆ្នោត​ក្រុមប្រឹក្សា​រដ្ឋធានី​ក្រុង​បាងកក​ផងដែរ​៕

prayut-chan-o-cha-2014-07-17

Related Articles

Back to top button
Close
Close