ព្យុះឈ្មោះរ៉ាម៉ាន់សាន់នឹងបោកបក់មកដល់កម្ពុជាពីថ្ងៃទី១៨ ដល់ថ្ងៃទី២២
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៧ កក្កដា ២០១៤) ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងដល់ សាធារណជនទូទៅថា ព្យុះឈ្មោះ រ៉ាម៉ាន់សាន់ (RAMANSUN) នឹងមានឥទ្ធិពលមកលើប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៨ ដល់ទី២២ ខែកក្កដា ជាពិសេសតំបន់មាត់សមុទ្រ តំបន់ខ្ពង់រាប និងតំបន់ទំនាបកណ្ដាល។
ហេតុដូច្នេះហើយ សូមប្រជាពលរដ្ឋខ្មែរទាំងអស់មេត្តាជ្រាប និងមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ជៀសវាងគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានជាយថាហេតុ។
ព័ត៌មានលំអិតបន្ថែម សូមអានសេចក្ដីជូនដំណឹងខាងក្រោមរបស់ក្រសួងបន្ថែម៖