គួរ​ប្រយ័ត្ន​ ពេល​​ប្រើ​ប្រាស់​​សា​ប៊ូ​រា​វ​

សារព័ត៌មាន​ Cambodia News/

សុខភាព (១៦ កក្កដា ២០១៤) ៖ នាពេលបច្ចុប្បន្ននេះ ស្រ្តីជាច្រើននិយមប្រើសាប៊ូទឹក ឬសាប៊ូរាវជាងសាប៊ូដុំ ព្រោះ​វា​មាន​ភាព​ងាយ​ស្រួល​ជាង​ប៉ុន្តែ​ អ្នក​​ដឹង​​ទឹ​ថា​​សាប៊ូ​​វារ​​ប្រភេទ​ខ្លះ​ អាច​​​​មាន​សារ​ធាតុ​គីមី​ច្រើន​ ដែល​អាច​ធ្វើ​ឲ្យ​ ប៉ះ​ពាល់​ដល់​សុខ​ភាព​។

​សាប៊ូទឹកដែលល្អ និងគ្មានគ្រោះថ្នាក់ចាំបាច់ ត្រូវមានសមាសធាតុផ្សំពី សាច់សាប៊ូយ៉ាងតិច ២៥ភាគរយប៉ុន្តែ សាប៊ូទឹកប្រភេទខ្លះ សម្បូរ​ដោយសារធាតុឌីធើចេន ឬសារធាតុសម្អាតរួម ជាមួយសារធាតុផ្សេងៗទៀត។ សារធាតុឌីធើចេនគឺ ជាសារធាតុសំខាន់ ដែល​គេ​ប្រើ​ប្រាស់​ក្នុង ការផលិតសាប៊ូកក់សក់ សាប៊ូលាងចានសាប៊ូបោកគក់ខោអាវ ទឹកថ្នាំសម្អាតបន្ទប់ទឹក ប៉ុន្តែកំហាប់របស់សារធាតុ សម្អាត​ដែល​​មាននៅក្នុង សាប៊ូរាវមានភាពខ្សោយជាង។

ចំពោះផលអាក្រក់ដែល អាចកើតឡើងដោយសារ ការប្រើសាប៊ូរាវ មិនកើតឡើងភ្លាមៗឡើយ ដោយវាច្រើនតែបង្កបញ្ហាធំ នៅ​ពេល​យូរ​បា​ន ព្រោះសារធាតុគីមីទាំងអស់នេះ និងជ្រាបចូលទៅក្នុង ស្បែករួមទាំងអវៈយវៈខាងក្នុង និងសរសៃឈាម។ អាស្រ័យហេតុនេះហើយ ទើបប្រទេសជាច្រើននៅអឺរ៉ុប សហរដ្ឋអាមេរិកបានចេញ ច្បាប់បញ្ឈប់ការប្រើប្រាស់សាប៊ូរាវ ព្រោះ​វា​អាច​ជ្រាប​ចូល​យ៉ាង​លឿន​ និង​បង្ក​ជាប់នៅក្នុងភ្នែល ខួរក្បាល បេះដូង ថ្លើម និងបង្កបញ្ហានៅពេលវែងបាន៕

S_0153

Related Articles

Back to top button
Close
Close