សូថេប លះបង់នយោបាយចាប់យកព្រះធម៌
សារព័ត៌មាន Cambodia News/
ថ្ងៃ (១៦ កក្កដា ២០១៤) យោងតាមគេហទំព័រ INN របស់ថៃ នៅថ្ងៃ ពុធ ទី ១៦ ខែ កក្កដា ឆ្នាំ២០១៤ នេះបានចុះផ្សាយឲ្យដឹងថា លោក ស៊ូថេប ថងស៊ូបាន មេដឹកនាំប្រឆាំង របបថាក់ស៊ីន បានសម្រេចចិត្តសាងផ្នូស យ៉ាងស្ងៀមស្ងាត់ នៅស្រុកកំណើត ស្ថិតនៅក្នុងខេត្ត សុរ៉ាថានី ភាគខាងត្បួងប្រទេសថៃ ។
ការសម្រេចចិត្ត របស់ព្រះភិក្ខុ ស៊ូថេប លើកនេះ គ្មានគ្រោងទុកជាមុន និង បានប្រាប់សាច់ញ្ញាតិឲ្យដឹងមុន នោះទេ រួមទាំងមិនបានកំណត់ថ្ងៃ លាសិក្ខាបថ និង គ្រោងចាំព្រះវស្សានៅវត្ត សួនមោក នៅឯស្រុក កំណើត។
កក្តានេះហើយ ដែលជាហេតុធ្វើឲ្យ មជ្ឈដ្ឋានមួយចំនួន សនិ្នដ្ឋានថា ភិក្ខុ ស៊ូថេប អាចនឹង ធុនទ្រាន់នឹង ឆាកនយោបាយ ងាកមករកព្រះធម៌ដែល ជាទីពឹងទីរលឹក សម្រាប់ជីវិតវ័យចំណាស់នេះ ព្រមទាំងលាចេញពី ឆាកនយោបាយ ផងដែរ៕