សន្តិ​សុខ ​ខណ្ឌ​២១​នាក់ ​របួស​ធ្ងន់​ និង​ស្រាល​

សារព័ត៌មាន​​ Cambodia News/

ភ្នំ​ពេញ​ (១៥ កក្កដា ២០១៤) ៖ នៅ​ព្រឹក​ថ្ងៃទី​១៥ ខែកក្កដា នេះ តំណាងរាស្ត្រ​ជាប់ឆ្នោត មកពី​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ៣នាក់ បាន​ត្រូវ​ចាប់ខ្លួន បន្ទាប់ពី​មាន​អំពើហិង្សា​មួយ បានកើត​ឡើង ដោយ​នគរបាល នៅ​ខាងក្នុង​ទីលាន​ប្រជាធិបតេយ្យ បាន​បាញ់​គ្រាប់​បែកផ្សែង ប្រមាណ​ជា បួន-ប្រាំ​គ្រាប់ ដើម្បី​បំបែក ក្រុមបាតុករ របស់​គណបក្ស​សង្គ្រោះ​ជាតិ។

បន្ទាប់ពី​នគរបាល នៅ​ខាងក្នុង​ទីលាន​ប្រជាធិបតេយ្យ បាន​បាញ់​គ្រាប់​បែកផ្សែង ប្រមាណ​ជា​បួន​-ប្រាំ​គ្រាប់ ដើម្បី​បំបែក ក្រុមបាតុករ របស់​គណបក្ស​សង្គ្រោះ​ជាតិ បានធ្វើអោយ ក្រុមយុវជន​គណបក្ស​សង្គ្រោះ​ជាតិ មានកា​ខឹងសម្បារ ដេញ​វាយ​ទៅលើ ក្រុម​សន្តិសុខ​ខណ្ឌដូនពេញ​វិញ បណ្តាលឲ្យរបួសធ្ងន់ស្រាល​ប្រមាណ២១នាក់។​

​ជាមួយ​គ្នា​នោះ​សូម្បីតែ​មួក​ការពារ ​ហើយ​ក្រុមយុវជន គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រមូល​អាវ មួក ដែល​ដណ្តើមបាន​ពី ក្រុម​សន្តិសុខ​ខណ្ឌដូនពេញ ទៅ​ដុតចោល​ថែម​ទៀតផង​។​ ក្នុង​អំពើហិង្សា​នោះដែរ បាន​បណ្តាលអោយ សន្តិសុខ​២១ ទទួលរង​របួសធ្ងន់​ និង​ស្រាល។​

តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ក្រុមសន្តិសុខខណ្ឌដូញពេញ បានរងរបួស សរុបទាំងអស់ ២១នាក់ បន្ទាប់ពី កើតហេតុហើយ ពួកគេ ត្រូវបានបញ្ជូនទៅសម្រាក់ព្យាបាល នៅមន្ទីរកាល់ម៉ែត្រ ​បើតាមការបញ្ជាក់ពីក្រុមគ្រូពេទ្យបានឲ្យដឹងថា ក្នុងចំណោមអ្នករងរបួស ២​១​នា​ក់​នោះ​ ​មា​​ន​២​នា​ក់​ បានរងរបួសក្បាល យ៉ាងធ្ងន់ធ្ងរ៕

1234

Related Articles

Back to top button
Close
Close