អាវុធ​ជាង ​៣​ម៉ឺន​ដើម​ ត្រូ​វ​បាន​តម្រួត​ថៃ ​ប្រមូល​យក​មក​គរ​ទុក​ ដុត​កម្ទេច​ចោល​

សារព័ត៌មាន​ Cambodia News/

បាងកក (15 កក្កដា 2014) ៖ កាំភ្លើងដែលបានប្រមូលទុក ជាយូរមកហើយនោះ ពេលនេះក្រុមតម្រួតថៃ បានគរទុក ដើម្បី ដុតកម្ទេចចោល នៅថ្ងៃស្អែកនេះ ។

ប្រភពព័ត៌មាន ពីទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានឲ្យដឹង នៅថ្ងៃទី១៤ ខែកក្កា នេះថា អាវុធប្រមាណ ៣៤,៣៥០ដើម ត្រូវបានក្រុមតម្រួតថៃ យកមកគរ ហើយធ្វើការដុតកម្ទេចចោល ។

គួរបញ្ជាក់ថា នៅក្នុងអំឡុងពេល នៃការប្រមូលអាវុធមកដុតកម្ទេចចោលនេះ គេឃើញ មានវត្តមាន លោក វ៉រត់ឆារ៉ាពល ប្រាសានរ៉ាក់ឃីត មេបញ្ជាការនគរបាលជាតិ បាន ពិនិត្យលើអាវុធ ដែលបម្រុងនឹង ដុតកម្ទេច ដែលមានហែហមជាមួយក្រុមនគរបាលគ្រប់ លំដាប់ថ្នាក់ផងដែរ ។

តាមប្រភពព័ត៌មានខាងលើ បានឲ្យដឹងថា ការដុតកម្ទេចអាវុធជាច្រើនដើមនេះនឹងត្រូវ ធ្វើឡើង នៅថ្ងៃ អង្គារស្អែកនេះ ។

គួរបញ្ជាក់ផងដែរថា អាវុធដ៏ច្រើនបែបនេះ ត្រូវបានប្រមូលបាន ក្រោយពីបានរឹបអូស និងរក្សាទុក គិត ចាប់តាំងពីឆ្នាំ២០០០ដល់ឆ្នាំ២០១៣ ក្រោមការបង្គាប់ដីកាពីតុលាការ សម្រេចធ្វើការដុតកម្ទេចចោល ៕

T-0110

Related Articles

Back to top button
Close
Close