ឃាត់​​ខ្លួន​ អ្នក​តំណាង ​រាស្រ្ត​ជាប់​ឆ្នោត​ គណ​បក្ស​សង្រ្គោះ​ជាតិ​ ៣​នាក់​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (១៥ កក្កដា ២០១៤) ៖ កម្លាំងសមត្ថកិច្ច នៅម៉ោងប្រមាណជា ៩និង៤០នាទីព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤នេះ បាន​ឃាត់​អ្នក​តំណាង​រាស្រ្ត ជាប់​ឆ្នោតរបស់គណបក្ស សង្រ្គោះជាតិចំនួន៣ ពីបទបង្កបញ្ហា អុកនៅទីលានប្រជាធិបតេយ្យ។

អ្នកតំណាងរាស្ត្រទាំងនោះ ត្រូវបានគេស្គាល់ច្បាស់ជាងគេ គឺលោក ស្រី មូរ សុខហួរ និងតំណាងរាស្រ្ត ពីរនាក់ទៀត ដោយ​ម្នា​ក់​តំណាង​រាស្រ្តខេត្តកំពង់ធំ និងតំណាងរាស្រ្តខេត្តក្រចេះ។

សូមបញ្ជាក់ថា នៅវេលាម៉ោង ០៨ និង៣០នាទី អ្នកស្រី មូរ សុខហួរ បានដឹកនាំយុវជន ចំនួនជាង១០០នាក់ ទៅ​ទីលាន​ប្រ​ជា​ធិប​តេយ្យ​ក្នុងគោលបំណងរំដោះទីលានប្រជាធិបតេយ្យ ក្នុងនោះមានគ្រវីទង់ជាតិ ព្រះរាជាណាចក្រកម្ពុជា ហើយក៏បានប៉ះសម្តីគ្នា ជា​មួយ​ក្រុម​សន្តិ​សុខ ​រហូតបង្កឲ្យមានអំពើហិង្សា ដោយ ក្រុមយុវជនគណបក្សសង្គ្រោះជាតិ បានយកដបទឹកបរិសុទ្ធ និងដំបងដែលមាន ចង​ទង់​ជាតិ ទៅគប់លើក្រុមសន្តិសុខ បណ្តាលឲ្យសន្តិសុខខណ្ឌដូនពេញម្នាក់ រងរបួសបែកក្បាល និងមាន៧នាក់ផ្សេងទៀត ក៏​បាន​រង​របួស​ធ្ងន់​ធ្ងរ​ផងដែរ ៕

car_cnrp_140715_-sreynoch--2014-07-15

Related Articles

Back to top button
Close
Close