មរណ​ភាព​១៥​ឆ្នាំ ​ពិសិដ្ឋ ​ពិលី​កា ​នៅ​តែ​មិន​ទាន់​មាន​យុត្តិ​ធម៌​

សារប័ត៌មាន​ Cambodia News​/

ភ្នំ​ពេញ (១៤ កកក្កដា ២០១៤) ៖ គិត​ត្រឹម​ថ្ងៃ​១៣​ខែកក្កដា​ឆ្នាំ​២០១៤ គឺ​គ្រប់​១៥​ឆ្នាំ​នៃ​មរណភាព​របស់​អ្នកស្រី ពិសិដ្ឋ ពិ​លីកា បន្ទាប់ពី​អ្នកស្រី​ត្រូវ​ឃាតក​បាញ់ប្រហារ  នៅ​ទីតាំង​លក់​កង់​ជិត​ផ្សារ​អូរឫស្សី​។

10464147_759762927408865_3061539634497562709_n​អ្នកនាង ពិសិដ្ឋ ពិ​លីកា ត្រូវបាន​បាញ់ប្រហារ​កាលពី​ថ្ងៃ​ទី​០៦ កក្កដា ឆ្នាំ​១៩៩៩ កាលពី​១៥​ឆ្នាំមុន ដោយ​បាន​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​រហូតដល់​ថ្ងៃទី​១៣ កក្កដា ទើប​ទទួល​មរណភាព​។

ហេតុការណ៍​បាញ់ប្រហារ​ចំពោះ​អ្នកនាង គឺជា​ករណី​បាញ់ប្រហា​រលើ​តារា​សិល្បៈ​ល្បី​ឈ្មោះ​ដំបូង​គេ​បំផុត  ទើប​បន្ត​បន្ទាប់​មក​មាន​ករណី​លើ កញ្ញា ទូច ស៊ុន​និច និង​ពៅ បញ្ញា​ពេជ្រ និង​តារា​សិល្បៈ​ផ្សេងទៀត​។

​លោក សុះ ម៉ាច ប្រធាន​សមាគម​សិល្បក​រ​ខ្មែរ មានប្រសាសន៍ថា វា​ជា​រឿង​អយុត្តិធម៌​ណាស់​ដែល​អ្នកនាង ពិសិដ្ឋ ពិ​លីកា ត្រូវ​ទទួល​មរណភាព ដោយ​មិន​មាន​លទ្ធផល​ទាល់តែសោះ​ក្នុង​ការស្វែងរក​ឃាតក និង​អ្នក​នៅ​ពីក្រោយ​។

លោក​មិន​សំដៅ​តែ​ករណី​បាញ់ប្រហា​រលើ ពិសិដ្ឋ ពិ​លីកា មួយ​នោះ​ទេ គឺ​មាន​ករណី​អ្នកចម្រៀង​ទូច ស៊ុន​និច កញ្ញា ពៅ បញ្ញា​ពេជ្រ និង​តារា​សិល្បៈ​រងគ្រោះ​ផ្សេងទៀត ដែល​ឃាតក និង​អ្នក​នៅ​ពីក្រោយ​សើយ​សុខ​នៅ​ក្រៅ​សំណាញ់​ច្បាប់ ហើយ​ធ្វើឲ្យ​ជនរងគ្រោះ និង​ក្រុមគ្រួសារ​ជនរងគ្រោះ មិន​ទទួលបាន​យុត្តិធម៌​៕

Related Articles

Back to top button
Close
Close