ត្រឹមតែ ៤៨ម៉ោងអ៊ីស្រាអែលវាយសម្លាប់ប្រជាជនប៉ាឡេស្ទីនជិត ៤០នាក់
សារព័ត៌មាន Cambodia News/
អ៊ីស្រាអែល (១២ កក្កដា ២០១៤) ៖ ប្រជាពលរដ្ឋប៉ាឡេស្ទីនប្រមាណជិត៤០នាក់ បានស្លាប់បាត់បង់ជីវិត ដោយការ វាយប្រហារពីអ៊ីស្រា អែល ក្នុងរយៈ ពេល ត្រឹមតែ៤៨ម៉ោងប៉ុណ្ណោះ។គិតចាប់ពីថ្ងៃទី១០ ដល់ ថ្ងៃទី ១១កក្កដា ប្រទេសអ៊ីស្រាលបានបើកប្រតិ្តបត្តិការវាយឆ្មក់ទៅលើតំបន់ហ្គាហ្សា ។ការវាយប្រហារនេះ គឺជា ការវាយប្រហារដោយយន្ដហោះចម្បាំង។
បើតាមការបញ្ជាក់ពី អាជ្ញាធរនៅតំបន់នោះបានឲ្យដឹងថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល កាលពីថ្ងៃព្រហស្បតិ៍ បានសម្លាប់មនុស្សជាង ៣០ ដែលជាប្រជាពលរដ្ឋប៉ាឡេស្ទីន និងកាលពី ថ្ងៃសុក្រប្រជាពលរដ្ឋប៉ាឡេស្ទីនចំនួនប្រាំមួយនាក់ផ្សេងទៀត ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារលើកទីពីរនេះ ហើយអ្នកដែលស្លាប់ភាគច្រើនពួកគេជាស្ត្រីនិងកុមារ។
ចាប់តាំងពីអ៊ីស្រាអែលបានចាប់ផ្តើមនៃយុទ្ធនាការ វាយប្រហារនៅជុំវិញតំបន់ហ្គាហ្សា កាលពីថ្ងៃអង្គារមកប្រជាពលរដ្ឋប៉ាឡេស្ទីនមានចំនួនប្រមាណជា ៩៥នាក់ហើយត្រូវបានសម្លាប់និងមនុស្សជាង៥០០នាក់ផ្សេងទៀតរងរបួស នៅក្នុងការវាយប្រហារនេះ។
អំពើហិង្សារីករាលដាលកាន់តែអាក្រក់នេះ សហរដ្ឋអាមេរិកព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការប្រយុទ្ធគ្នារវាងភាគីទាំងពីរ និងបានអំពាវនាវឲ្យភាគីទាំងអស់ ធ្វើអ្វីគ្រប់យ៉ាងដែលពួកគេអាចធ្វើបានដើម្បីការពារជីវិតរស់នៅរបស់ ជនស៊ីវិល។ លើសពីនេះទៀតសហរដ្ឋអាមេរិក គឺបានត្រៀមខ្លួនដើម្បីសម្របសម្រួលបទឈប់បាញ់គ្នា រវាងអ៊ីស្រាអែលនិងពួកសកម្មប្រយុទ្ធប៉ាឡេស្ទីន នៅក្នុងតំបន់ហ្គាហ្សាមួយនេះផងដែរ៕