វិធី​សាស្ត្រ​ត្រៀម​ខ្លួន​ប្រលង ​ដើម្បី​ទទួល​បាន​ជោគ​ជ័យ​

សារព័ត៌មាន​​ Cambodia News​/

ភ្នំ​ពេញ​ (១២ កក្កដា ២០១៤) ៖ ដើម្បីទទួលបានជោគជ័យ គ្រប់សមរភូមិប្រលង អ្នកត្រូវត្រៀម ខ្លួនឲ្យបានពេញលេញបំផុត ។ អ្នកត្រូវ ត្រៀមខ្លួនចាប់តាំងពី ពេលចូលរៀន មុខវិជ្ជានីមួយៗ រហូតមក ។ អ្នកត្រូវកត់ចំណាំ និងសង្ខេបខ្លឹមសារ សំខាន់ៗ រួចចំណាយពេលរំលឹក មេរៀនជាប្រចាំ ដោយចំណាយពេល ត្រឹម៥ឬ១០នាទី ។

អ្នកគួរកត់ចំណាំលើ សៀវភៅអានផងដែរ ដើម្បីងាយស្រួលរំលឹក ម្តងម្កាល ។ វិធីសាស្ត្រនេះ អាចជួយ ឲ្យអ្នករៀបចំឯកសារ មានសណ្តប់ធ្នាប់ល្អ និងអាចរក្សាការចងចាំ បានប្រមាណ៨០% ។

វីធីល្អបំផុតសម្រាប់ត្រៀមប្រលង គឺរៀបចំឯកសារ ដែលបានរៀនរួចទាំងអស់ ឲ្យមានសណ្តាប់ធ្នាប់ ទាំងសៀវភៅអាន សៀវភៅសរសេរ និងកំណត់ត្រាចំណាំ។ ចូរសង្ខេបខ្លឹមសារសំខាន់ៗ ដាក់ក្រដាស មួយសន្លឹក ហើយចងចាំសេចក្តី លំអិតក្នុងខួក្បាល ។

នៅសប្តាហ៍ចុងក្រោយ មុនពេលប្រលង ចូររៀបចំកាលវិភាគ ដោយឡែកមួយ ដែលមានម៉ោងប្រលង ម៉ោងបរិភោគ និងពេលសំរាក ។ អ្នកត្រូវដឹងថាអ្នក ត្រូវមានសុខភាពល្អ និងប្រាជ្ញាឆ្លាតវៃ ក្នុងពេលប្រលង ដូចនេះអ្នកមិនគួរគប្បី យកពេលបរិភោគ ឬពេលដេក មករៀនបន្ថែមទេ

កុំព្យាយាមធ្វើឲ្យអារម្មណ៍ ស្រស់ថ្លាដោយការ ដើរលេងឬមើលកុន ពេលយប់ មុនប្រលងឲ្យសោះ ។ ទង្វើបែបនេះ ជាការរំខានដល់ការចងចាំ របស់អ្នកទៅវិញទេ ។ ចូរអានមេរៀនជំនួសវិញ រួចហើយចូល គេងយ៉ាងស្កប់ស្កល់ ។ ព្រឹកឡើងញ៉ាំអាហារ ពេលព្រឹកយ៉ាងឈ្ងុយឆ្ងាញ់ ហើយបន្តដំណើរកំសាន្ត ចុងក្រោយជាមួយមេរៀន រួចចូលប្រលង យ៉ាងរីករាយ ៕

hour-167

Related Articles

Back to top button
Close
Close