សុខ ពិសី និង នីកូ ចេញទៅថតកុននៅ ម៉ាឡេស៊ី និង ជប៉ុន
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១០ កក្កដា ២០១៤) ៖ នៅព្រឹកមិញនេះ កញ្ញា សុខ ពិសី និង លោក នីកូ បានចាកចេញពីប្រទេសកម្ពុជា ដើម្បីទៅថតខ្សែភាពយន្តរឿង “សង្សារខ្មោច” ដែលតារាសម្ដែង និង ចម្រៀងទាំងពីរនាក់ថត ជាតួឯករួមគ្នាលើកដំបូងក្នុងប្រទេស ម៉ាឡេស៊ី និង ជប៉ុន។
អ្នក ចាត់ការទូទៅក្នុងផលិតកម្ម សាន់ដេ លោក ឡាយ សុកចំរើន ដែលបានរួមដំណើរជាមួយនឹងតារាចម្រៀងល្បីឈ្មោះទាំងពីររូបបានឱ្យ ដឹងថា ការចេញទៅថតនៅប្រទេស ម៉ាឡេស៊ី និង ប្រទេស ជប៉ុន តែពីរនាក់ទេ ដោយសាច់រឿងនេះ ទាក់ទងគាត់ទាំងពីរ ហើយយើងប្រើរយៈពេលមួយសប្ដាហ៍ ដើម្បីខ្សែភាពយន្តរឿង “សង្សារខ្មោច” ខាងលើ។
លោក ឡាយ បានបញ្ញាក់ថា មូលហេតុនាំឱ្យជ្រើសរើសប្រទេសម៉ាឡេស៊ី និង ជប៉ុន ក្នុងការគឺដើម្បីធ្វើឱ្យសាច់រឿងមានភាពប្លែក ទីកន្លែងមានភាពទាក់ទាញ ក៏ដូចជាសាច់រឿងទាំងមូលប្រកបដោយគុណភាព។
ទោះ ជាយ៉ាងណាក្នុងពិធីក្រុងពាលីកាលពី ពេលកន្លងទៅអ្នកទាំងពីរសុទ្ធតែមានសុទិដ្ឋិនិយមថានឹងទទួលបាន គាំទ្រច្រើនពីទស្សនិកជននៅពេលខ្សែភាពយន្តនេះដាក់បញ្ចាំងលើ ទីផ្សារ ចំពោះខ្សែភាពយន្តដែលពួកគេទាំងពីរសម្ដែងរួមគ្នាលើកដំបូង។
ក្រៅ តែពីតារាសម្ដែងល្បីឈ្មោះទាំងពីររូបនេះខ្សែភាពយន្តរឿង “សង្សារខ្មោច” ក៏មានការចូលរួមសម្ដែងពីសំណាក់តារាល្បីៗជាច្រើនរូបទៀតរបស់ ផលិតកម្មសាន់ដេ មានដូចជាលោក កែវ វាសនា កញ្ញា យូរី លោក មូល សុវណ្ណគិរី កញ្ញា តាក់ម៉ា លោក អាន គុណកូឡា កញ្ញា អ៊ីវ៉ា ជាដើម៕