រាប់​បាត្រ​ ព្រះ​សង្ឃ​ជាង​ ៣៦០០​អង្គ​ នៅ​ក្នុង​ព្រះ​បរម​រាជ​វាំង​

សារព័ត៌មាន​ Cambodia News​/

ភ្នំ​ពេញ (១០ កក្កដា ២០១៤) ៖ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៤នេះ ដែលជាថ្ងៃទី១នៃការ គោរព ព្រះវិញ្ញាណក្ខន្ធ និងដង្ហែ ព្រះបរមអដ្ឋិ ព្រះ​បរម​រតន​កោ​ដ្ឋ​នោះ ​នៅមុខព្រះបរមរាជវាំងមានរៀបចំពិធីបង្សុកូល និងរាប់បាត្រ ព្រះសង្ឃជាង៣៦០០អង្គ ។

បើតាម គណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិ បានឲ្យដឹងថា ព្រះរាជពិធីដង្ហែ និងតម្កល់នេះ មាន រយៈពេល ៣ថ្ងៃគឺចាប់ពី១០ ដល់ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៤។

កាលបរិច្ឆេទ នៃព្រះរាជពិធីបុណ្យមាន ថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០១៤ ពិធីគោរព ព្រះវិញ្ញាណក្ខន្ធ ពិធីបង្សុ កូល និងរាប់បាត្រនៅមុខព្រះបរម រាជវាំងដោយ ក្រសួងធម្មការ និងសាសនា ជាអ្នក ចាត់ចែងរៀបចំ។

ថ្ងៃទី១១ ខែ កក្កដា ព្រះរាជពិធីដង្ហែ និងតម្កល់ ព្រះបរមអដ្ឋិ ទីតាំងនៅ ព្រះចេតិយ នៃបរិវេណ ព្រះវិហារព្រះ កែវមរកត សម្រាប់ ប្រារព្ធព្រះរាជពិធីបុណ្យ ទៅតាមព្រះរាជ ប្បវេណីជាតិ និងពិធីសាសនា និង ថ្ងៃទី១២នៃការតម្កល់ ព្រះបរមអដ្ឋិ ព្រឹក ថ្ងៃ យប់ មានកម្មវិធីសាសនា កម្មវិធីគោរពព្រះវិញ្ញាណក្ខន្ធ កម្មវិធីបាញ់កាំជ្រួច និងមានកម្មវិធី បាញ់កាំ ភ្លើងធំនៅពេលដង្ហែ និងបញ្ចុះព្រះបរមអដ្ឋិ៕

រូប​ពី​ Facebook
រូប​ពី​ Facebook

10547596_1473023219610180_8645890285788836100_n

Related Articles

Back to top button
Close
Close