​ក្មេង​ស្រី​ម្នាក់​ថៃ​ត្រូវ​បុគ្គ​លិស្ថា​នី​យ៍​រថ​ភ្លើង​រំ​លោភ​ហើយ​សម្លាប់​

សារព័ត៌មាន​​ Cambodia News​/

ថៃ (១០ កក្កដា ២០១៤) ៖ បុគ្គលិក​ថ្មី​ម្នាក់​នៃ​ស្ថានីយ៍​រថភ្លើង​ថៃ​(SRT) បាន​អះអាង​ថា​គាត់​បាន​ស្រវឹងស្រា​នៅពេល​ដែល​គាត់​បាន​ចាប់រំលោភ​ក្មេងស្រី​អ្នកធ្វើ​​ដំណើរ​ម្នាក់ អាយុ​១៣​ឆ្នាំហើយ​បាន​សម្លាប់​នាង​នៅ​លើ​រថភ្លើង​នេះ​ដែល​បាន​កំពុងធ្វើដំណើរ​ទៅ​កាន់​ទីក្រុង​បាងកក​កាលពី​ថ្ងៃ​​អាទិត្យ​។

ប្រភព​ព័ត៌មាន​ពី​ប៉ូលិស​នេះ បាន​និយាយថា ជនល្មើស​ឈ្មោះ Wanchai Saengkhao អាយុ​២២​ឆ្នាំ បាន​សារភាព​ចំពោះ​អំពើ​ឧក្រិដ្ឋ​នេះ​កាលពី​ថ្ងៃ​ចន្ទ​។​

ក្មេងស្រី​ដែល​ជា​ជនរងគ្រោះ​នេះ ឈ្មោះ Kaem​បាន​ធ្វើដំណើរ​តាម​រថភ្លើង​នេះ​ជាមួយ​បងប្អូន​ស្រី​២​នាក់​របស់​នាង​និង​មិត្ត​ប្រុស​ម្នាក់​​របស់​នាង​ផង​ដែរ​។ ពួក​អ្នករួមដំណើរ​ជាមួយ​នាងបាន​ដេកលក់​នៅ​លើ​រថភ្លើង​នេះ​អស់​រយៈពេល​ជាច្រើន​ម៉ោង​កាលពី​ថ្ងៃអាទិត្យ​ហើយ​នៅពេល​ដែល​ពួកគេ​បាន​ភ្ញាក់​ពី​ដេក​នោះពួកគេ​មិន​បាន​ឃើញ​នាង​នោះ​ទេ​។​

ក្រុមគ្រួសារ​របស់​នាង​បាន​ដាក់ពាក្យ​ប្តឹង​ទៅ​ប៉ូលិស​ដែល​បាន​ហៅ​បុគ្គលិក​រថភ្លើង​ទាំងអស់​មក​សួរនាំ​អំពី​ករណី​នេះ​។​

ក្រុម​បុគ្គលិក​សង្គ្រោះបាន​រកឃើញ​សាកសព​នាង​ដោយ​គ្មាន​សម្លៀកបំពាក់​នៅ​តំបន់​ព្រៃ​មួយ​នៅ​ជិត​ស្ថានីយ៍​រថភ្លើង​នេះ​នៅ​ស្រុក​Pran Buri ក្នុង​ខេត្ត Prachuap Khiri Khan កាលពី​ថ្ងៃ​អង្គារ​៕

ចាប់រំលោភ ថៃ

Related Articles

Back to top button
Close
Close