នាយក​រដ្ឋ​មន្ត្រី​ ទទួល​យក​កុមារា ​​រង​គ្រោះ​ដោយ​ការ​ធ្វើ​ទារុណ​កម្ម​ ពី​សង្ឃ​ ទៅ​ចិញ្ចឹម​​

សារព័ត៌មាន​​ Cambodia News/

បន្ទាយមានជ័យ (០៥ កក្កដា ២០១៤) ៖ កុមារា អាយុ៩ឆ្នាំ ឈ្មោះ តន រតនា ហៅស្វិត ដែល​រងគ្រោះដោយសារ​អំពើ​ទារុណកម្ម​ឃោរឃៅ​ព្រៃផ្សៃ​ ពី​អតីត​សង្ឃ នៅ​វត្ត​ប្រាសាទ​ស្រះ​ឈ្នួរ ឃុំ​ឈ្នួរ​មានជ័យ ស្រុក​ព្រះនេត្រព្រះ ត្រូវបានលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន និង លោក ស្រីកិត្ដិព្រឹទ្ធបណ្ឌិត យក​ទៅ​ចិញ្ចឹម និងផ្ដល់ការសិក្សា រហូតដល់ធំពេញវ័យ។

លោកឧត្ដមសេនីយ៍ អាត់ ខែម ស្នងការនគរបាលខេត្ដបន្ទាយមានជ័យ បានថ្លែងថា ក្មេងប្រុស តន រតនា ត្រូវបានឲ្យទៅ​ក្រុមយុវជន​ស្ម័គ្រចិត្ត​  កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៤ ដើម្បីយកទៅពិនិត្យ​ព្យាបាល ឲ្យ​ជាសះស្បើយ។

កុមារា​នេះ មាន​ទីលំនៅ​ជាមួយ​ម្តាយ​ឈ្មោះ ធៀ​ម និង​ឪពុក​ឈ្មោះ ណាក់ នៅ​ខេត្ត​ក្រចេះ តែ​ម៉ែឪ​របស់​កុមារ​នោះ បាន​បែកបាក់​គ្នា បន្សល់​ទុក​កូន ៣​នាក់​ កុមារ​រងគ្រោះ ជា​កូន​កណ្តាល​។​កុមារាបាន​មក​រស់នៅ​ជាមួយ​អតីត​សង្ឃ ឈ្មោះ ខាត់ សុ​ទី និង​សង្ឃ ៦​អង្គ​ទៀត ពី​ក្រចេះ មក​ខេត្ត​បន្ទាយមានជ័យ​។​ថ្មីៗ​នេះ អតីត​សង្ឃ​បរាជិក​មួយអង្គ ឈ្មោះ ខាត់ សុ​ទី ​បាន​ធ្វើ​ទារុណកម្ម​ឃោរឃៅ​ព្រៃផ្សៃ ហើយ​ទើប​បែកធ្លាយ និង​ត្រូវ​ចាប់​ខ្លូន កាល​ពី​ថ្ងែ​ទី​០២ ខែកក្កដា ឆ្នាំ​២០១៤​។​

ទារុណកម្ម​លើ​កុមារារងគ្រោះ​នោះ មាន​វាយ​ខ្សែភ្លើង និង​យក​ខ្សែភ្លើង​ឆក់ យក​ទៀន​សំរ​ក់លើ​រាងកាយ ស្រោច​ទឹ​កក្តៅ និង​ជះ​លើ​រាងកាយ សំឡុត និង​គម្រាម ព្រមទាំង​ចាប់​បង្ខាំង​ទុក​។​

​ក្រោយ​ មក​ លោកនេន ដែលមកជាមួយ បាន រាយការណ៍ប្រាប់អាជ្ញាធរ និងសមត្ថកិច្ច ចុះ​ទៅ​ជួយអន្ដរាគមន៍ និងជួយក្មេង រងគ្រោះឱ្យ មានសេរីភាពឡើងវិញ៕ 

CH-00107

Related Articles

Back to top button
Close
Close