ក្មេង​ស្រី​ អាយុ ​៥​ឆ្នាំ​ ត្រូវ​ម្តាយ​ចិញ្ចឹម​ ចាក់​ច្រវ៉ាក់​ជើង​ជាប់​នឹង​សសរ​ផ្ចះ​ជិត​ពីរ​ឆ្នាំ​

សារព័ត៌មាន​​ Cambodia News/

កោះកុង (០៥ កក្កដា ២០១៤) ៖ មាន​កុមារី​អាយុ ៥ ឆ្នាំម្នាក់​ ត្រូវបាន​ម្តាយចិញ្ចឹម ធ្វើបាប ដោយ​ចាក់សោរ​ច្រ​វ៉ាក់​ជើងជាប់​នឹង​សសផ្ចះ មិនឱ្យចេញ ទៅណា អស់រយៈពេលជិតពីរឆ្នាំ​មក​ហើយ​។

រឿងរ៉ាវមួយនេះ ត្រូវ​បានបែកធ្លាយ ក្រោយពីប្រជាពលរដ្ឋ រស់នៅក្នុងភូមិ ​ក​​ណ្ដា​ល​ព្រៃ​មួ​យ​ជា​មួ​យគ្នានេះ បាន រាយការណ៍ទៅមន្ដ្រី របស់សមាគមសិទ្ធិ មនុស្សអាដហុក​ ​ហើ​យ​ម​ន្ដ្រី​អា​ដ​ហុ​ក​ បានសហការ​ជាមួយ​មន្ត្រីជំនាញ និងនគរបាល បាន​ចុះជួយ​រំដោះ​ក្មេងស្រីកំសត់រូប​នោះ។

​​កុមារី រង​គ្រោះ​ឈ្មោះ​ ភី ចន្ថា អាយុ ៥​ឆ្នាំ ដែល​ត្រូវបាន​ម្តាយចិញ្ចឹម​​ឈ្មោះ ពៅ ស៊ី​ផាត់ អាយុ ៤៣​ឆ្នាំ យក​ច្រ​វ៉ាក់​ប្រវែង ១​ម៉ែត្រ ចង​បង្ខាំង​ទុក​រយៈពេល​ជិត ៨​ម៉ោង រៀងរាល់ថ្ងៃ និង​ជិត ២​ឆ្នាំ នៅ​ចំណុច​តំបន់ ២៩៧ ភូមិ​បឹង​ឃុន​ឆាង សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ ខេត្ត​កោះកុង​។

តាម​ការ​បញ្ជាក់​ពីមន្ត្រី​ របស់សមាគមសិទ្ធិ មនុស្សអាដហុក ប្រចាំ​ខេត្ត​កោះកុងមន្ដ្រី ​ បាន​ឲ្យ​ដឹង​ថា ករណីនេះ សមត្ថកិច្ចមិនឃាត់ខ្លួនឡើយ គឺបានត្រឹមអប់រំ ព្រោះជាស្រ្តីមេម៉ាយក្រីក្រ ហើយស្ត្រីម្តាយចិញ្ចឹមឆ្លើយថា បើគាត់យកត្រឡប់ទៅ គាត់និង ដាក់ច្រវ៉ាក់ដដែល ព្រោះ​គា​​ត់​គ្មានជំរើស៕

GirlGirl1

Related Articles

Back to top button
Close
Close