កន្លែងផ្ញើម៉ូតូ នៅផ្សារអ៊ីអន មិនទទួល ខុសត្រូវ ពេលបាត់ម៉ូតូ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៣ កក្កដា ២០១៤) ៖ ផ្សារទំនើប របស់ជប៉ុន ឈ្មោះ អ៊ីអន ដែលបានបង្ហាញ វត្ដមានជាលើក ដំបូងនៅ ប្រទេសកម្ពុជា បានដាក់ឱ្យដំណើរ ជាផ្លូវការ កាលពីប៉ុន្មានថ្ងៃមុននេះ បានធ្វើឱ្យមាន ការចាប់អារម្មណ៍ខ្លាំងសម្រាប់ប្រជាជនកម្ពុជា។
ប៉ុន្ដែអ្វីដែលគួរឱ្យ ហួសចិត្ដនោះ បែរជា កន្លែងចំណតនៅ ផ្សារទំនើបមួយនេះ ទទួល ការរិះគន់ពី សំណាក់អតិថិជន និងប្រជាពលរដ្ឋ ដែលយកម៉ូតូ និងរថយន្ដទៅផ្ញើ ប៉ុន្ដែ ម្ចាស់ចំណត បែរជាមិនទទួលខុសត្រូវ ចំពោះការបាត់បង់ម៉ូតូ និងយានយន្ដទៅវិញ ។
ការរិះគន់នេះ បានកើតឡើងដោយសារ តែមានការបង្ហោះនៅលើប្រព័ន្ធទំនាក់ទំនង សង្គមហ្វេសប៊ុន ពីសំណាក់បុរសម្នាក់ដែល អះអាងថា ខ្លួនបាត់ម៉ូតូពេលយកទៅផ្ញើនៅ កន្លែងចំណតផ្សារអ៊ីអន តែបែរជាម្ចាស់ចំណត របស់ផ្សារមួយនេះ មិនទទួលខុស ត្រូវទៅវិញ៕