ទំនាស់​អាស្រូវ​ផ្ទៃ​ក្នុង​រវាង​ CNC​ និង​ CTN ​ផ្អើល​ពេញ​ហ្វេស​ប៊ុក ​

សារព័ត៌មាន​ Cambodia News/

​ភ្នំពេញ​(០២ កក្កដា ២០១៤) ៖ រឿងរ៉ាវទំនាស់​ទាស់ទែង​ផ្ទៃក្នុង របស់​ស្ថានីយ៍ទូរទស្សន៍ ដ៏​ល្បីល្បាញ​ក្នុងស្រុក គឺ​ស្ថានីយ៍ ទូរទស្សន៍ CTN និង CNC ដែល​ដឹកនាំ ដោយ លោក គិត ម៉េង មហា​សេដ្ឋី​វ័យក្មេង និង​ជា ប្រធាន សភាព​ពាណិជ្ជកម្ម កម្ពុជា បាន​កន្លងផុត​ទៅជិត មួយ​សប្តាហ៍​ទៅនេះ នៅតែ​មិនទាន់​ស្ងប់។

អ្នកលេង ហ្វេ​ស​បុក  បង្ហោះ​ជា​សាធារណៈ និង​Share ចែកចាយ​គ្នា យ៉ាងច្រើន​កុះ​កុញ ដោយបាន​លាតត្រដាង ថា លោក ហ៊ុយ វណ្ណៈ បាន​​យក​កាំភ្លើង ភ្ជង់​ក្បាល លោក រស់ ឌី​ណា ដោយ​តែ​ខឹង ត្រ​លោត​តោ​ត​ទោង លើ​ពាក្យ​សម្តី​គ្នា​នោះ បានធ្វើឱ្យ​ផ្អើល លោក​អ្នកឧញ៉ា​គិត ម៉េង ចេញមុខ ដោះស្រាយ​។​ ​

តាម​អ្នកលេង ហ្វេ​ស​បុក បានធ្វើការ​ផ្សព្វផ្សាយ​ថា ទំនាស់​ដ៏​ក្តៅគគុក​នេះ បាន​ផ្ទុះ​ចេញ​ឡើង កាលពី​ថ្ងៃ​សុក្រ ទី​២៧ ខែមិថុនា ឆ្នាំ​២០១៤ កន្លងទៅ នាពេល​ថ្មីៗ​នេះ គឺ​នៅពេល​នោះ បុគ្គលិក​ម្នាក់ របស់​ក្រុមការងារ ស្ថានីយ៍ទូរទស្សន៍ CTN បាន​ទៅទាក់ទង​យក សម្ភារៈ​ប្រើប្រាស់ ការិយាល័យ CNC ដែល​ទើប​ត្រូវបាន​បង្កើត​ថ្មី គ្រប់គ្រង​ដោយ លោក ហ៊ុយ វណ្ណៈ​។

ទោះជា​យ៉ាងណា រឿងអាស្រូវ​នេះ គ្រាន់តែ​ជាការ​ទម្លាយ របស់​អ្នកលេង​ហ្វេ​ស​បុក ក្នុង​សង្គម​ប៉ុណ្ណោះ គេហទំព័រ យល់ដឹង មិនអាច ទាក់ទង សូម​ការបំភ្លឺ​ពីលោក ហ៊ុយ វណ្ណៈ និង​លោក រស់ ឌី​ណា ជាមួយនឹង អ្នកឧញ៉ា​គិត ម៉េង មក​បំភ្លឺ ជុំវិញ​បញ្ហា តាម​ការអះអាង និង​បង្ហោះ​ចែកចាយ របស់​អ្នកលេង​ហ្វេ​ស​បុក នៅឡើយ នា​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០១៤​នេះ​៕​

Cam1

Related Articles

Back to top button
Close
Close