យោធាថៃសន្យារៀបចំការបោះឆ្នោត នៅខែតុលាឆ្នាំក្រោយ
សារព័ត៌មាន Cambodia News/
ថៃ (៣០ មិថុនា ២០១៤) ៖ មេដឹកនាំយោធាថៃបានសន្យាថា នឹង មានការវិលទៅរករបបប្រជាធិបតេយ្យឡើងវិញជាមិនខាន ប៉ុន្តែឱ្យដឹងថា ការបោះឆ្នោត ជាតិជាទូទៅនឹងកើត មានឡើងនៅក្រោយខែ តុលា ឆ្នាំ ២០១៥ ឯណោះ ។
ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូឆា មានប្រសាសន៍យ៉ាងដូច្នេះ ក្នុងសុន្ទរកថា ដែលច្បាប់រដ្ឋធម្មនុញ្ញបណ្តោះ អាសន្ន នឹងត្រូវគេប្រកាសអនុវត្តនៅខែក្រោយ នេះ ។ គណៈរដ្ឋមន្ត្រីបណ្តោះអាសន្ននឹងគ្រប់គ្រង ប្រទេស រហូតដល់មានការបោះឆ្នោតជាតិនៅ ឆ្នាំក្រោយនេះ ។
ក្រុមមេបញ្ជាការជាន់ខ្ពស់ យោធាថៃ ដែលបានដណ្តើមកាន់កាប់អំណាច កាលពីថ្ងៃទី ២២ ឧសភា នោះ ថ្លែងថា ពួកគេ ចង់នាំយកស្ថិរភាព សន្តិសុខមកកាន់មាតុភូមិ យ៉ាងពេញលេញបរិបូរណ៌ជាងមុនសិន ក្រោយ ពេលមានហេតុការណ៍រំជើបរំជួលខាងនយោ-បាយ និងអស្ថិរភាពសង្គមជាង ៧ខែរួចមក ។
តាំងពីនោះមក ប្រទេសត្រូវបានត្រួតត្រាដោយ របបយោធាក្នុងនាម “ក្រុមប្រឹក្សាជាតិសម្រាប់ សន្តិភាពនិងសណ្តាប់ធ្នាប់” ដោយទទួចថា ក្រុម ប្រឹក្សានេះ ជាអ្នកអព្យាក្រឹតនៅចន្លោះនៃគូ បដិបក្ខនយោបាយរបស់ប្រទេសឥតលម្អៀង ៕