រដ្ឋស​ភា​ប្រើ​ពេល ​៤ ​ម៉ោង​អនុ​ម័ត​ច្បា​ប់​បាន​រហូត​ដល់​ទៅ ​៣​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (២៧ មិថុនា ២០១៤) ៖ រដ្ឋសភា​ឯកបក្ស ដែល​មាន​តែ​តំណាង​រាស្រ្ត​ពី​គណបក្ស​ប្រជាជន​បាន​ចំណាយ​ពេល​ត្រឹម​តែ​ប្រហែល ៤ ម៉ោង​ប៉ុណ្ណោះ ក្នុង​ការ​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​រហូត​ដល់​ទៅ ៣ ដែល​ស្នើ​ឡើង​ដោយ​រដ្ឋាភិបាល​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន។

សេចក្តី​ព្រាង​ច្បាប់​ដែល​ដាក់​ជូន​ទៅ​រដ្ឋសភា​ចំនួន ៤ រួម​មាន សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​កិច្ច​ព្រម​ព្រៀង​ជួយ​គ្នា​ក្នុង​វិស័យ​យុតិ្តធម៌ ច្បាប់​រដ្ឋ​ប្បវេណី​រវាង កម្ពុជា និង វៀតណាម សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​អនុម័ត​សន្ធិសញ្ញា​ធ្វើ​បត្យាប័ន​រវាង កម្ពុជា-វៀតណាម សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​អនុម័ត​យុទ្ធសាស្រ្ត​អភិវឌ្ឍន៍​ជាតិ ឆ្នាំ​២០១៤ ដល់ ២០១៨ និង​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​ធានា​រ៉ាប់រង។

ក្នុង​ចំណោម​សេចក្តី​ព្រាង​ច្បាប់​ទាំង ៤ សេចក្តី​ព្រាង​ច្បាប់​ចំនួន ៣ ត្រូវ​បាន​អនុម័ត​យ៉ាង​ងាយ​ស្រួល​ដោយ​កូរ៉ុម​ចំនួន ៦៥ នៃ​តំណាង​រាស្រ្ត​គណបក្ស​ប្រជាជន ហើយ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​ធានា​រ៉ាប់​រង​ដែល​មាន ១៤ ជំពូក ១១៤ មាត្រា នឹង​ត្រូវ​អនុម័ត​នៅ​ថ្ងៃ​សុក្រ​នេះ៕

20140627_06
កិច្ចប្រជុំរដ្ឋសភាដែលមានតែតំណាងរាស្ត្រគណបក្សប្រជាជនកាលពីពេលកន្លងមក។

Related Articles

Back to top button
Close
Close