យុវជនម្នាក់ យកផ្លែសារម៉ាវញ៉ុកប្រដាប់ភេទ និងចាប់រំលោភកុមារីអាយុ ៣ឆ្នាំ
សារព័ត៌មាន Cambodia News/
ខេត្តត្បូងឃ្មុំ (២៧ មិថុនា ២០១៤)៖ កាលពីព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៤ កម្លាំងនគរបាលស្រុកមេមត់ បានចាប់ឃាត់ខ្លួនយុវជនម្នាក់ ពាក់ព័ន្ធនឹងករណី រំលោពសេពសន្ថវៈ លើក្មេងស្រីអាយុ ៣ឆ្នាំ រហូតបានសម្រេច។ ជនសង្ស័យមានឈ្មោះ រិន សំខាន់ ហៅទូច អាយុ ១៨ឆ្នាំ រស់នៅភូមិបឹងជ្រោង ឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៤ ជនសង្ស័យបានធ្វើសកម្មភាព ដោយយកផ្លៃសាមាវ ដាក់ចូលទៅក្នុងប្រដាប់ភេទ ជនរងគ្រោះ មានអាយុទើបតែ ៣ឆ្នាំ បន្ទាប់មកទើបធ្វើសកម្មភាព រំលោភរហូតបានសម្រេច ហើយជនសង្ស័យ បានគំរាមក្រុមគ្រួសារ ជីដូន និងក្មេងស្រីរងគ្រោះ មិនឱ្យប្ដឹងសមត្ថកិច្ច បើហ៊ានប្ដឹងរូបគេនឹងសម្លាប់ ។
ប៉ុន្តែដោយដោយសារតែ ទ្រាំមិនបាននូវទង្វើដ៏ថោកទាប របស់ជនសង្ស័យ សាច់ញាតិក្មេងស្រីរងគ្រោះ បានសម្រេចចិត្ដ ដាក់ពាក្យបណ្ដឹង ទៅនគរបាលមូលដ្ឋាន ឲ្យចាប់ជនសង្ស័យទៅផ្តន្តាទោសតាមច្បាប់ ។
បន្ទាប់ពីទទួលបានពាក្យបណ្ដឹង ពីភាគីជនរងគ្រោះ និងមានការឯកភាព ពីតំណាងអយ្យការផងនោះ ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានបញ្ជាឱ្យស្វែងរក តាមចាប់ខ្លួនជនសង្ស័យ ដើម្បីយកទៅចាត់ការតាមផ្លូវច្បាប់ ៕