រថ​យន្ដ​ក្រុង ​បុក​ជា​មួយ​រថ​យន្ត​កុង​តឺន័រ​ បណ្តាល​យ​ឱ្យ​ រង​របួស​ធ្ងន់ ​១២​នាក់​

សារព័ត៌មាន​​ Cambodia News/

កំពង់​ឆ្នាំង (២៦ មិថុនា ២០១៤) ​៖​ ​រថ​យន្ត​ក្រុងក្រុម​ហ៊ុន​រិទ្ធ​មុនី​ដឹក​អ្នក​ដំណើរ​បុក​គ្នា​ជាមួយ​រថ​ យន្ត​កុង​តឺ​ន័រ​ ​បណ្តាលឱ្យមនុស្ស១២​នាក់​របួស​ធ្ងន់ ហើយភ្លាមៗនោះ ត្រូវក្រុម​គ្រួសារ​​ និងកម្លាំងសមត្ថកិច្ច ដឹក​ជនរងគ្រោះទាំងនោះទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ។

ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍នេះ បានកើតឡើងកាល​ពី​វេលា​ម៉ោង​១ និង​២០​នាទី​រសៀល ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ២០១៤ នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៥ ចំណុច​គីឡូម៉ែត្រ​លេខ​១២២ និង​១២៣ ស្ថិត​ក្នុង​ភូមិ​សាលា​ឃុំ ឃុំ​ពពេល ស្រុក​បរិ​បូណ៌ ​ខេត្ត​កំពង់​ឆ្នាំង។

ជុំវិញគ្រោះថ្នាក់ ចរាចរខាងលើនេះ នាយការិយាល័យចរាចរណ៍ជើងគោក ខេត្ដកំពង់ ឆ្នាំង លោក ជា ប៊ុនធឿន បានឱ្យ ដឹងថា ជនរងគ្រោះ ដែលរងរបួសធ្ងន់ស្រាល មានចំនួន ១២នាក់ ប៉ុន្ដែមិនបណ្ដាលឱ្យ មានអ្នកស្លាប់នោះឡើយ។

មូលហេតុ ពិតប្រាកដ ដែលនាំឱ្យមានគ្រោះ ថ្នាក់ចរាចរ ខាងលើនេះទេ ខណៈ ដែលកម្លាំង សមត្ថកិច្ចជាច្រើននាក់ បាននឹងកំពុងបន្ដជួយ អន្ដរាគមន៍។

ក្រោយ​កើត​ហេតុ​ជន​រង​គ្រោះ​​មួយ​ចំនួន​ត្រូវក្រុម​គ្រួសារ​​  និងកម្លាំងសមត្ថកិច្ចដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ខេត្ត​បាត់​ដំបង​ និង​ខ្លះ​ទៀត​ត្រូវ​គេ​ដឹក​ទៅ​មណ្ឌល​សុខ​ភាព​ស្រុក​បរិបូណ៌​ ហើយ​បាន​បន្ត​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ខេត្ត​កំពង់​ឆ្នាំង​បន្ត​ទៀត ​៕

T-0660

Related Articles

Back to top button
Close
Close