ក្រុមហ៊ុន Ford នៅ​អូស្រ្ដាលី​កាត់​បន្ថយ​បុគ្គលិក​ជាង​៤០០នាក់

កាលពីម្សិលមិញ ក្រុមហ៊ុនផលិតរថយន្ដដ៏ធំមួយនៅក្នុងប្រទេសអូស្រ្ដាលីបានប្រកាសកាត់បន្ថយបុគ្គលិកជាង៤០០នាក់។

ឥឡូវនេះ សហជីពកម្មករផលិតកម្មអូស្រ្ដាលីបានចាប់ផ្ដើមការចរចាជាមួយនឹង ក្រុមហ៊ុន Ford អំពីវិធីដែលក្រុមហ៊ុននឹងបញ្ឈប់បុគ្គលិក៤៤០នាក់នៅក្នុងរដ្ឋ វិចថូរៀ។

ក្រុមហ៊ុនបានប្រកាសឲ្យដឹងនូវផែនការរបស់ខ្លួនក្នុង ការកាត់បន្ថយការងារទាំងនេះនៅរោងចក្រក្នុងក្រុង Geelong និងសង្កាត់ Broadmeadows នៅក្នុងក្រុងមែលប៊ិន នៅត្រឹមខែវិច្ឆិកានេះ ដោយសារតែការធ្លាក់ចុះខ្លាំងនូវប្រាក់ចំណេញ។

ទោះជាយ៉ាងណាក៏ដោយ សហជីពកម្មករផលិតកម្មអូស្រ្ដាលីរំពឹងនឹងធ្វើយ៉ាងណាឲ្យការកាត់បន្ថយការងារមានតិចតួចបំផុត។

អ្នកស្រី Leigh Deihm លេខាធិការនៃសហជីពកម្មករផលិតកម្មប្រចាំរដ្ឋវិចថូរៀនិយាយថា សហជីពមានសំណួរជាច្រើនដែលត្រូវសួរទៅក្រុមហ៊ុន ដោយក្នុងនោះមានសំណួរថា តើហេតុអ្វី បានជាដំណឹងប្រកាសជម្រុះបុគ្គលិកនេះ គឺជារឿងមួយកើតមានឡើងដោយមិនមានដំណឹងឲ្យដឹងពីមុនសោះ៕ (វិទ្យុ ABC)

Related Articles

Back to top button
Close
Close