ព្រះ​សង្ឃ​ជិត ​៣០​អង្គ​ដាក់​ញត្ដិ​នៅ​ស្ថាន​ទូត​ថៃ​ ប្រឆាំង​ការ​បញ្ជូន​ពល​ករ​ខ្មែរ​

សារព័ត៌មាន​​ Cambodia News/

ភ្នំពេញ (​២៥ ខែមិថុនា ២០១៤) ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​មិថុនា នេះ​ ព្រះសង្ឃ​ជិត​៣០​អង្គ បាន​និមន្ដ​ទៅ ស្ថានទូត​ថៃ ដែល​ស្ថិតនៅ​លើផ្លូវ ន​រោ​ត្ដម ក្បែរ​វិមាន រដ្ឋ​ចំការមន​ ដើម្បី​ដាក់​ញ​ត្ដិ តវ៉ា​ចំពោះ​រដ្ឋា​ភិបាល​យោធា​ថៃ ដែល​បាន​បញ្ជូន​ពលករ ខ្មែរ​ដែល​ខុសច្បាប់ ត្រឡប់មក​កម្ពុជា​វិញ កាលពី​សបា្ដហ៍​កន្លងទៅ ។

តាម​សេចក្តីរាយការណ៍បានឲ្យដឹងថា ទីបំផុតទៅនៅម៉ោង៩និ២៥នាទី​ព្រឹកថ្ងៃទី២៥​ មិថុនា ២០១៤​ មន្រ្តីតំណាងស្ថានទូតថៃ​ប្រចំាកម្ពុជា​ បានចេញមកទទួលញ្ញតិ្ត​តវ៉ាពីក្រុម​អតីត​អ្នកភូមិបឹងកក់និង ​បុរីកីឡា ថ្មគោល​ព្រមទំាង​សង្គមស៊ីវិលហើយ ។

យ៉ាងណាក៏ដោយ​ ​មកដល់ម៉ោង​៩និង៣០នាទីព្រឹក​ថ្ងៃពុធនេះ​ ក្រុមប្រជាពលរដ្ឋទំាងនោះ​មិនទាន់បានបំបែកគ្នា​នៅមុខស្ថានទូតថៃនោះ​នៅឡើយទេ ហើយក៏ពុំមាន​អំពើហិង្សាណាមួយ​កើតឡើងដែរ ​៕

art10.1

 

 

Related Articles

Back to top button
Close
Close