NEW BOOK: Hun Sen – Politics & power in the Khmer history for over 40 years
Launching on 5 January, 2012 at 13:00
The book describes events briefly on politics and power, including other social issues, have occurred in the Cambodian history in four regimes between 1970 and early 2012.
The regimes are Khmer Republic (1970-75), The Democratic of Kampuchea (1975-1979), The People’s Republic of Kampuchea and The State of Cambodia (1979-1991), The transitional period under the UN control (1991-1993), and the second Kingdom of Cambodia (September 1993 – early 2012).
Moreover, this history book also provide the readers information on life & love and some works regarding to politics and power of Prime Minister Hun Sun and other top country leaders during over the past 40 years.
Although the book cannot describe everything happened for more than 40 years, the over 350-page book shows the both bitter and sweet situation in the Cambodian history.
The author spent more than one year to write this book after over 10-year collecting documents. The writing was done in both country and outside the country and sometimes did it on bus, train and plane during travelling. The contents in the book include my memory, notes and experiences since the author started work in 1990, including his research from paper, sound, photos, video, and website. Moreover, the including of the author’s exclusive interviews on phone with Premier Hun Sen and other public interviews among other journalists.
The book portrays on main political figures in the Cambodian society such as former King Norodom Sihanouk and his royal family members, Son San, Lon Nol, top Khmer Rouge leaders, Sam Rainsy, and Kem Sokha,.. The book also shows the cross-cutting involvement in the Cambodian conflicts and politics of foreign countries such as the US, Britain, China, Russia and their allies, including members of ASEAN nations.
For more information, kindly contact Chhay Sophal, the book author, at Tel: 017 535 535 and email chhaysophal@yahoo.com
សៀវភៅថ្មី ៖ ហ៊ុន សែន – នយោបាយ និងអំណាចក្នុងប្រវត្តិសាស្ត្រខ្មែរជាង៤០ ឆ្នាំ
និពន្ធដោយអ្នកសារព័ត៌មានកម្ពុជា។ ចេញផ្សាយ
ថ្ងៃទី ៥ មករា ឆ្នាំ ២០១២ វេលាម៉ោង ១៣ :០០
សៀវភៅនេះរៀបរាប់ពីព្រឹត្តិការណ៍ដោយសង្ខេបស្ដីពីនយោបាយ និងអំណាច ព្រមទាំងបញ្ហាសង្គមមួយចំនួនទៀតដែលកើតមាននៅក្នុងប្រវត្តិសាស្ត្រកម្ពុជានាអំឡុងពេលបួនជំនាន់ក្នុងចន្លោះឆ្នាំ ១៩៧០ និងដើមឆ្នាំ ២០១២។ ជំនាន់ទាំងបួនរួមមាន៖ សាធារណរដ្ឋខ្មែរ (១៩៧០-៧៥) កម្ពុជាប្រជាធិបតេយ្យរបស់ខ្មែរក្រហម (១៩៧៥-៧៩) សាធារណរដ្ឋប្រជាមានិតកម្ពុជា និងរដ្ឋកម្ពុជា (១៩៧៩-៩១) ដំណាក់កាលអន្តរកាលក្រោមអំណាចរបស់អង្គការសហប្រជាជាតិ (១៩៩១-៩៣) និងព្រះរាជាណាចក្រកម្ពុជាទីពីរ (១៩៩៣-២០១២)។
ជាងនេះទៅទៀត សៀវភៅប្រវត្តិសាស្រ្តនេះក៏ចង់បង្ហាញជូនដល់មិត្តអ្នកអានពីដំណើរជីវិតស្នេហា និងជីវិតគ្រួសារ ព្រមទាំងការងារគ្រប់គ្រងនយោបាយ និងអំណាចខ្លះៗរបស់សម្ដេចតេជោ ហ៊ុន សែន និងមេដឹកនាំប្រទេសកំពូលៗមួយចំនួនទៀតក្នុងរយៈពេលជាង ៤០ ឆ្នាំ មកនេះ។ សៀវភៅនេះក៏បានផ្ដោតលើឥស្សរជននយោបាយសំខាន់ៗជាច្រើននៅក្នុងសង្គមកម្ពុជាដូចជា ព្រះមហាវីរក្សត្រ នរោត្តម សីហនុ និងសមាជិករាជវង្សានុវង្សមួយចំនួន សម្តេច សឺន សាន លោក លន់ នល់ មេដឹកកំពូលៗរបស់នាំខ្មែរក្រហម ព្រមទាំងឯកឧត្ដម សម រង្ស៊ី និង ឯកឧត្ដម កឹម សុខា ជាដើម ។ សៀវភៅនេះក៏បានបង្ហាញពីបណ្តាប្រទេសដែលបានប្រទាក់ក្រឡាគ្នានឹងជម្លោះនៅកម្ពុជា ដូចជា អាមេរិក អង់គ្លេស ចិន រុស្សី និងពួកសម្ព័ន្ធមិត្ត ព្រមទាំងបណ្ដាប្រទេសជាសមាជិកអាស៊ាន។អ្នកនិពន្ធបានចំណយពេលពីការងារប្រមាណជាងមួយឆ្នាំ ដើម្បីចងក្រងសៀវភៅនេះឡើង បន្ទាប់ពីប្រមូលឯកសារទុកអស់រយៈពេលជាង ១០ ឆ្នាំ រួចមក។ ការសរសេរនេះបានធ្វើឡើងទាំងនៅក្នុងប្រទេសនិងក្រៅប្រទេស ដោយពេលខ្លះបានសរសេរនៅពេលជិះរថយន្តក្រុង រថភ្លើង និងយន្តហោះកំពុងធ្វើដំណើរ។ ខ្លឹមសារនៅក្នុងសៀវភៅនេះបានបញ្ចូលពីអ្វីដែលជាការចងចាំ កំណត់ត្រានិងបទពិសោធន៍ផ្ទាល់របស់ខ្ញុំចាប់តាំងពីពេលដែលខ្ញុំបានបម្រើការងារពីឆ្នាំ ១៩៩០ មក ដោយរួមទាំងការស្រាវជ្រាវឯកសារទាំងក្រដាស ទាំងសំឡេង រូបភាព វីដេអូ និងគេហទំព័រ។ ជាងនេះទៅទៀត គឺការបញ្ចូលកំណត់ត្រារបស់អ្នកនិពន្ធនៅក្នុងកិច្ចសម្ភាសន៍ជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងចំណោមក្រុមអ្នកសារព័ត៌មានផង និងកិច្ចសម្ភាសន៍ដោយឡែករវាង អ្នកនិពន្ធដោយផ្ទាល់ និងលោកតាមទូរស័ព្ទផង។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមលោក លោកស្រី និងនាងកញ្ញាជាអ្នកសារព័ត៌មានអញ្ជើញមកយកព័ត៌មានដោយក្ដីសោមនស្ស។ វត្តមានរបស់លោក លោកស្រី និងនាងកញ្ញាពិតជាមានតម្លៃបំផុតសម្រាប់ពិធីនេះ។ សូមអរគុណ
I need the books by Samdach’s Hun Sen write all can sent by mail. thank
E-mail: heaklyhong@gmail.com
Sent By: Soft PDF file