ទឹក​​​​​​នឹង​​​​ឡើង​​ខ្លាំង​​អំឡុង​​​ពេល​​៤​​ទៅ​​៦​​​ថ្ងៃ​​​ខាង​​មុខ​​

សារព័ត៌មាន​ Cambodia News/ ភ្នំ​ពេញ​ (២៥ មិថុនា ២០១៤) ៖ ឥទ្ធិព​ល​របស់​​ជ្រលង សម្ពាធ​​ទាប នឹង​​បង្ករ​​ឲ្យមាន ភ្លៀង​​ធ្លាក់​​ច្រើន​​ជា​​បន្ត​បន្ទាប់ នៅ​ក្នុង​​ព្រះ​រាជា​ណាចក្រ​កម្ពុជា ជា​ពិ​សេស​​នៅ​អាង​​ទន្លេ​មេគង្គ ក្នុង​ប្រ​ទេស​​ថៃ និង​ឡា​។ ស្ថាន​ភាព​​បែប​​នេះ នឹង​​បណ្តាល​​ឲ្យ​​កំពស់ទឹក​​ទន្លេមេគង្គ ទន្លេ​បាសាក់ ទន្លេ​​សាប និង​​កំពស់​ទឹក​​បឹង​ទន្លេសាប ចាប់ផ្តើម ហក់​ឡើង ជាបន្ទាន់ ក្នុអំឡុងពេល ពី ៤ ទៅ ៦​ថ្ងៃ​ខាង​មុខ​។ នេះ​​បើ​តាម​​សេចក្តី ជូន​ដំណឹង របស់ ក្រសួង​​ធន​ធានទឹក និង​​ឧតុ​និយម នៅ​ថ្ងៃ​ទី ២៤ ខែ​មិ​ថុ​នា​​នេះ​។​ សេច​ក្តី​ជូន​ដំណឹង​​ដដែល បាន​​បន្តថា ទឹក​​អាច​​នឹង​​ហូរ​​ចូល​​ទៅ​​តំបន់ ទំ​នាប​មួយ ចំនួន ដែល​​ស្ថិត​នៅ​​តាម​​ដង​​ទន្លេ ធ្វើ​ឲ្យ​​លិច និង​​ប៉ះ​ពាល់​​ដល់​ដំ​ណាំ​​កសិផល​​របស់ ប្រជា​ពល​រដ្ឋ​​នៅ​​តំបន់​​ទាំង​នោះ​។​ ​ក្រ​សួង​​ធន​ធាន​ទឹក និង​​ឧតុ​និយម ក៏​បាន​​អំពាវនាវ ដល់ អាជ្ញាធរ​​ដែនដី និង​​ប្រជាព​លរដ្ឋ ដែល​​រស់នៅ តាម​​ដង​​ទន្លេ​មេគង្គ ទន្លេ​សាប ទន្លេ​​បា​សាក់ រួស​រាន់ មាន​​វិធាន​​ការ​ប្រ​មូល​​កសិ​ផល ឲ្យ​ទាន់​​ពេល​វេលា​។

ម្យ៉ាង​វិញទៀត បើ​ទោះ​ជា​​កំពស់​ទឹក នៅ​ពេល​នេះ មិន​ទាន់​​កើន​ឡើង ខ្លាំង​ខ្ពស់​ក្តី ប៉ុន្តែ​ចរន្តទឹក និង​ល្បឿន របស់ ទឹក ទន្លេ​នៅ​ពេល​នេះ មិនទាន់​កើនឡើង ខ្ពស់​ខ្លាំង​ក្តី ប៉ុន្តែ​ចរន្ត និង​ល្បឿន​របស់​ទឹក ចាប់ផ្តើម​ប្រែប្រួល​។ ដូចនេះ សូម​សាធារ​ណ​ជន និង​​អ្នក​ធ្វើដំ​ណើរ​​តាម​​ដង​ទន្លេ បង្កើន​​ការ​យកចិត្ត​ទុកដាក់ ប្រុង​ប្រយ័ត្ន ដើម្បី​​ចៀស​វាង​​នូវ​​គ្រោះថ្នាក់ ផ្សេងៗ ដែល​​អាច​​កើតមាន ឡើង ជាយ​ថាហេតុ​៕ 622968ab-ca30-4f42-90e0-e9f5503ada1b

Related Articles

Back to top button
Close
Close