បុរសមិនគួញុំាសាច់ច្រើនពេកនោះទេ
សារព័ត៌មាន Cambodia News/
សុខភាព (២៤ មិថុនា ២០១៤) ៖ បុរសជាច្រើនចូលចិត្តទទួលទានសាច់ក្នុងបរិមាណយ៉ាងច្រើន។ សម្រាប់អ្នកវិញ សូមកុំធ្វើវាអី! អ្នកមិនចាំបាច់ក្លាយជាអ្នកដែលញ៉ាំអាហារបួសនោះទេ ប៉ុន្តែនៅលើចានរបស់អ្នក គួរតែមានបន្លែពណ៌បៃតងច្រើនជាងសាច់ពណ៌ក្រហម។
យើងអាចនិយាយបានថា បរិភោគបន្លែអោយបានច្រើនជាងសាច់។ ប្រសិនបើអ្នកអាច អ្នកនឹងមានអារម្មណ៍ថាឆាប់ឆ្អែត មានសុខភាពល្អ និងរីករាយជាមួយនឹងថាមពលកាន់តែច្រើនផងដែរ។ អ្នកមិនត្រូវកាត់ផ្តាច់ការញ៉ាំសាច់ទាំងស្រុងនោះទេ គ្រាន់តែតិចជាងមុនគឺបានហើយ។
ប្រសិនបើអ្នកពិតជាត្រូវការញ៉ាំសាច់សត្វ សូមញ៉ាំសាច់ដែលមិនជាប់ខ្លាញ់ ដូចជាមាន់ ត្រី និងសាច់ជ្រូក។ លើផ្លូវឆ្ពោះទៅរករបៀបរស់នៅដែលមានសុខភាពល្អ គឺត្រូវធានាថា អ្នកបរិភោគបានត្រឹមត្រូវ៕ (ប្រភព៖ health)