ការសេបគ្រឿងស្រវឹងក្នុងចំណោមយុវជនកាន់តែក្លាយជារឿងសាមិញ
សារព័ត៌មាន Cambodia News
ដោយ៖ ហេង នាង
ភ្នំពេញ (២៤ មិថុនា ២០១៤) ៖ គ្រឿងស្រវឹងគឺជាគ្រឿងញៀន ដែលត្រូវបានគេប្រើប្រាស់ទូទៅច្រើនជាងជាគេក្នុងចំណោមប្រជាជនរស់នៅប្រទេសកម្ពុជា ជាពិសេសគឺយុវជន វាបានក្លាយជាការព្រួយបារម្មណ៍កាន់តែខ្លាំងមួយនៅក្នុងប្រទេសនេះ។
យោងតាមរបាការណ៍មួយពីមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ នឹងសន្ថិភាព បានបញ្ជាក់ថា យុវជនវ័យក្មេង ៩១% និងយុវនារីវ័យក្មេង ៧០ភាគ% បានសេបគ្រឿងស្រវឹង ឬប្រាស់ប្រើសគ្រឿងញៀនខុសច្បាប់នៅក្នុងប្រទេសកម្ពុជា។
ការសេបគ្រឿងស្រវឹងក្នុងចំណោមយុវជនកម្ពុជាកាន់តែក្លាយជារឿងសាមិញទៅហើយនៅតាមដងផ្លូវក្នុងទីក្រុង នឹងតាមបណ្តាលខេត្តនានា ហើយនៅពេលមានកម្មវិធីផ្សេងៗ គ្រឿងស្រវឹងត្រូវបានគេយកមកប្រើប្រាស់ជាការជប់លាងអបអរ និងផឹកគ្រឹកគ្រេង។
ប្រទេសកម្ពុជាមានទម្លាប់ធូរលុងហួសហេតុមួយលើកការសេបគ្រឿងប្រវឹង ការសេបគ្រឿងស្រវឹងបានរីករាលដាលពេញសង្គមកម្ពុជា ហើយសម្ពាធសង្គមបានបង្ខំឲ្យចូលរួមក្នុងការសេបគ្រឿងស្រវឹងកាន់តែខ្លាំងខ្លា។
បច្ចុប្បន្នទោះបីជាមានការខំប្រឹងក្នុងការកាត់បន្ថយការសេបគ្រឿងស្រវឹង ក៏នៅតែមានកិច្ចការជាច្រើនទៀត ដែលត្រូវធ្វើដើម្បីផ្តល់ព័ត៌មានដល់យុវជនអំពីហានិភ័យនៃគ្រឿងស្រវឹង និងផ្តល់នៅឧទាហរណ៍ដ៏ត្រឹមត្រូវមួយដល់ពួកគេ៕