មេទ័ពថៃសុំឲ្យសហភាពអឺរ៉ុបយល់ពីស្ថានការណ៍ក្នុងប្រទេសខ្លួន
សារព័ត៌មាន Cambodia News
ថៃ (២៤ មិថុនា ២០១៤) ៖ បន្ទាប់ពីថៃបានធ្លាក់ក្នុងសភាពធ្ងន់ធ្ងរ រហូតឈានដល់ការប្រកាសធ្វើរដ្ឋប្រហារ និងការប្រកាសចូលកាប់អំណាចរបស់កងទ័ព ជំនួសរដ្ឋាភិបាល មានប្រទេសជាច្រើននៅលើសាកលលោក ព្រួយបារម្ភពីស្ថានភាពក្នុងប្រទេសថៃ ជាក់ស្ដែងដូចជាអាមេរិក និងប្រទេសក្នុងសហភាពអឺរ៉ុបផ្សេងទៀត។ ការព្រួយបារម្ភ ដោយខ្លាចប្រទេសថៃ មិនអាចអនុវត្ដបាននូវលទ្ធិប្រជាធិបតេយ្យ និងធ្វើឲ្យមានការរំលោភសិទ្ធិធ្ងន់ធ្ងរ។
ជាការឆ្លើយតបទៅនឹងការព្រួយបារម្ភនេះ លោកប្រាយុទ្ធ ចាន់អូចា ដែលជាប្រធានក្រុមប្រឹក្សាជាតិ ដើម្បីសន្ដិភាពនិងសណ្ដាប់ ក៏បានដាក់ជាសំណើទៅសហភាពអឺរ៉ុប ដោយស្នើឱ្យអឺរ៉ុប យល់ពីស្ថានភាពក្នុងប្រទេសថៃបច្ចុប្បន្ន និងភាពចាំបាច់នៃការធ្វើរដ្ឋប្រហារ រួមទាំងការចូលកាន់អំណាចរបស់កងទ័ពផងដែរ។
គួរបញ្ជាក់ថា បើទោះបីជាស្ថានភាពក្នុងប្រទេសថៃ បានធូរស្រាលជាងមុនបន្ដិចក៏ដោយ ក៏បញ្ហាក្នុងប្រទេសមួយនេះ នៅមិនទាន់បានដោះស្រាយទាំងស្រុងដែរ៕