កូរ៉េខាង​ត្បូង​ចាប់​ខ្លួន​ទាហាន​ម្នាក់​ដែល​សម្លាប់​សមាជិក​ក្នុង​អង្គ​ភាព​ខ្លួន​ឯង​៥​នាក់​

សារព័ត៌មាន​​ Cambodia News/ ​ 

កូរ៉េខាងត្បូង (​២៤ ​មិថុនា ២០១៤) បុរស​ម្នាក់​​ដែល​ត្រូវបាន​​គេ​ស្គាល់​ថា​ ឈ្មោះ ​លីម​(Lim)​ និង​ជា​​ទាហាន​មួយរូប​​ទើបតែ​ចូល​បម្រើការ​​ជា​កងទ័ព​ ត្រូវបាន​កងទ័ព​​កូរ៉េខាងត្បូង​​ចាប់ខ្លួន បន្ទាប់ពី​បាន​បាញ់សម្លាប់​​ សមាជិក​​ក្នុង​អង្គភាព​ខ្លួនឯង​​ចំនួន​៥​នាក់​ និង​៧​នាក់​​ផ្សេង​ទៀត​​រងរបួស​ ។

ការចាប់ខ្លួន​ ធ្វើឡើង​កាលពី​​រសៀល​ថ្ងៃ​ចន្ទ​​នេះ​ ស្ថិត​នៅ​ភាគ​​ឦសាន​​នៃ​ខេត្ដ​ Gangwon ​បន្ទាប់​ពី​ជនល្មើស​​ខាងលើ​ ​បាន​ប៉ុនប៉ង​បាញ់​សម្លាប់​​ខ្លួនឯង​​តែ​មិនបាន​សម្រេច​។​

​បើតាម​​ប្រភព​ព័ត៌មាន​​បាន​ឱ្យដឹងថា​ ក្រោយពេល​ដែល​​បុរស​ខាងលើ ​បាន​រត់គេច​​ចេញ​ពី​អង្គភាព ​មក​ដល់​ខេត្ដ ​Gangwon ​ជនល្មើស​​ក៏​ត្រូវ​បាន​​កងទ័ព​​តាម​ចាប់ខ្លួន ​ហើយ​ដោយ​ឃើញ​​សភាព​​ធ្ងន់ធ្ងរ​​បុរស​រូប​នេះ ​បាន​បាញ់​​សម្លាប់​ខ្លួនឯង ​ប៉ុន្ដែ​មិន​បាន​​សម្រេច​ឡើយ ​គ្រាន់តែ​រង​របួស​ប៉ុណ្ណោះ​។​

គួរបញ្ជាក់​ថា​ បុរស​ដែល​បាន​ចាប់ខ្លួន​ បានធ្វើ​សកម្មភាព​​បាញ់​សម្លាប់​​ស​មាជិក​ ក្នុង​អង្គភាព​​ខ្លួនឯង​​ចំនួន​៥​នាក់ ​និង​៧​នាក់​​ផ្សេង​ទៀត​​រងរបួស​។​ ការ​លួច​​វាយប្រហារ​​បាញ់​សម្លាប់​នេះ​ ធ្វើឡើង​កាល​ពី​ថ្ងៃ​សៅរ៍​​សប្ដាហ៍​មុន​ ស្ថិតនៅ​ជិត​តំបន់​​ព្រំដែន​​ជាមួយ​កូរ៉េ​ខាងជើង​។​

ដោយឡែក​​ទាក់ទង​នឹង​​មូលហេតុ​​ នៃ​ការធ្វើ​សកម្មភាព​​បាញ់​​សម្លាប់​ គេ​នៅ​មិនទាន់​​ដឹង​ទេ​ថា​ ដោយសារ​​មូលហេតុ​អ្វី ​ហើយ​ជន​ល្មើស​​ក៏​មិន​ទាន់​​អាច​សួរ​ចម្លើយ​បានដែរ​ ព្រោះ​កំពុង​​ព្យា​បាល​​របួស​៕​

Cam2

Related Articles

Back to top button
Close
Close