មន្ត្រី​ប៉េអឹម​ម្នាក់បាញ់សម្លាប់​ខ្លួន​ឯង និង​សង្សារក្នុង​ផ្ទះ​សំណាក់​

សារព័ត៌មាន​​ Cambodia News/ ​

ភ្នំ​ពេញ  (​២៣ មិថុនា ២០១៤) ​៖ កាលពី​វេលា​ម៉ោង​​១និង​២០នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃទី​២៣ខែមិថុនា មន្ត្រី​ប៉េអឹម​ម្នាក់ ​ប្រចាំ​ការ​​នៅ​ប៉ុស្តិ៍​ព្រែក​ចាក ខេត្តកំពត បាន​ដក​កាំភ្លើង​បាញ់សម្លាប់​ខ្លួនឯង​ និង​សង្សារ​នៅក្នុង​ផ្ទះ​សំណាក់​ ហេងមហាសាល ស្ថិត​ក្នុង​ភូមិ​គៀន​ឃ្លាំង សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយ​​ចង្វា​​ រាជធានីភ្នំពេញ តែ​សំណាងល្អ​នារី​ជា​សង្សារ​រួច​ផុតពី​គ្រោះថ្នាក់​។

​មន្ត្រី​ប៉េអឹម​ម្នាក់​នោះ ឈ្មោះហែម ភាព ភេទប្រុស​ អាយុ​៣៥​ឆ្នាំ មាន​ឋានន្ត​រស័ក្តិ​​អនុសេនីយ៍ឯក និង​ជា​អនុប្រធាន​ប៉ុស្តិ៍ព្រែក​ចាក នៅ​ខេត្ត​កំពត​ ចំណែក​នារី​​ជា​សង្សារ​មិន​មាន​របួស​ឈ្មោះ ថោង ថាវី​ អាយុ​២៩ឆ្នាំ ជា​អាជីវករ​​លក់​ហូល​ផា​មួង​នៅ​ផ្សារ​អូរ​ប្ញស្សី​។

ប្រភព​ព័ត៌មាន​​ឱ្យដឹង​ថា មុន​ពេល​កើត​ហេតុ ជន​រងគ្រោះ​​បាន​ជិះ​រថយន្តម៉ាក​កូរ៉ូឡា​ ពណ៌ស ពាក់​ស្លាកលេខ​​ភ្នំ​ពេញ​ 2Y-5408 ទៅ​ដឹក​នារី​សង្សារ​ដើរលេង​និង​ផឹកស៊ី​​​ រួច​ក៏គ្នា​ចូល​ដេក​ក្នុង​សំណាក់​​ហេងមហាសាល។

ប្រភព​បន្តទៀតថា ពេល​ចូលដេក​នោះ ជនរងគ្រោះ​បាន​និយាយថា មាន​បញ្ហា​នៅ​កន្លែងធ្វើការ និង​គ្រួសារ រួច​ក៏បាន​យក​កាំភ្លើង​ម៉ាក​រ៉ូឡូ មក​បង្វិល​ដោះ​គ្រាប់​លេង ដោយ​ដៃ​ម្ខាង​កាន់​កាំភ្លើង​ភ្ជង់​ចំ​សៀតផ្កា​ខ្លួនឯង និង​ដៃម្ខាង​ទៀត​កៀកក ​​នារី​ជា​សង្សារ​ បំណង​បាញ់​ស្លាប់​ទាំងពីរ​នាក់ ខណៈនោះ​នារី​ជា​សង្សារ​បាន​រត់ចេញ​ទាន់ ទើប​បណ្តាលឱ្យ​មន្ត្រី​ខាងលើ​បាញ់​ស្លាប់​ខ្លួនឯង​តែម្តង៕

e696d7

Related Articles

Back to top button
Close
Close