ព្រះចៅអធិការវត្ត និងកូនសិស្ស ឆាន់ស្រា ស្រវឹងបើកឡានក្រឡាប់ធ្លាក់ផ្លូវ
សារព័ត៌មាន Cambodia News/
កណ្តាល (19 មិថនា 2014) ៖ មានរឿងភ្ញាក់ផ្អើល និងរឿងដ៏ហួសចិត្តមួយ បានកើតឡើង ក្រោយពីមានករណី ក្រឡាប់រថយន្ត ធ្លាក់ផ្លូវ បណ្តាលឲ្យរងរបួស នោះគឺ មកពីព្រះសង្ឃ ដែលជាព្រះចៅអធិការ វត្តទួលក្រសាំង នៅខេត្តកណ្តាល រួមជាមួយ ព្រះសង្ឃ៣អង្គ និងកូនសិស្សលោកម្នាក់ទៀត បានឆាន់ និងផឹកស្រា និងបើករថយន្ត ដោយខ្លួនឯង ហើយជួបគ្រោះថ្នាក់ចរាចរណ៍ នេះតែម្តង ។
គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៤និង៣០នាទី រសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៤ ស្ថិតនៅចំណុច ផ្លូវលេខ២១ ភូមិទេពអរជូន ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល ។
មុនពេលកើតហេតុ មានរថយន្តមួយគ្រឿង ម៉ាកប៉ាហ្សេរ៉ូ ពណ៌ទឹកប្រាក់ ភ្នំពេញ ២F-០០០៣ បើកបរដោយ ព្រះសង្ឃព្រះ ជាចៅ អធិការវត្ត ទួលក្រសាំង បាននាំគ្នាធ្វើដំណើរចេញពី វត្តទួលក្រសាំងទៅបុណ្យសព ឪពុកព្រះសង្ឃមួយអង្គទៀត នៅភូមិតាអីឃុំបាស្រែ ស្រុកអង្គបូរី ខេត្តតាកែវ ។
លុះពេលធ្វើដំណើរ មកដល់ភូមិទេពអរជូនឃុំកោះខែល រថយន្តក៏ធ្លាក់ផ្លូវ បណ្ដាលអោយបុកបាក់ផ្លាក មណ្ឌលសុខភាព ឃុំកោះខែល-បាក់បង្គោលភ្លើងមួយដើម លេខNR៨៥៧ បាក់ដើម អំពិលទឹកមួយដើម ។ ក្រោយពេលកើតហេតុសមត្ថកិច្ច ស្រុកស្អាងបានវាស់ជាតិ អាកុលព្រះតេជគុណ ខាន់ ហេង មានកំរិតជាតិអាកុល ១.០៦មីលីក្រាម ក្នុងមួយលីត្រខ្យល់ នឹងព្រះតេជគុណ ផន សុខុម មានកំរិតជាតិអាកុល ១.០៩មីលីក្រាមក្នុងមួយលីត្រខ្យល់ ក្រៅពីនេះគ្មាន ៕