ពលករខ្មែរស្លាប់ កើនឡើងដល់ ១០នាក់
សារព័ត៌មាន Cambodia News/
បន្ទាយមានជ័យ ( ១៨ មិថុនា ២០១៤) ៖ ក្រោយពីមានពលករខ្មែរ៦នាក់ បានស្លាប់បាត់បង់ជីវិត និងមនុស្ស១៣នាក់ផ្សេងទៀត រងរបួស ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ កាលពីយប់ថ្ងៃទី១៤ មិថុនា នៅក្នុងស្រុកខាវសារ៉ាខាម ខេត្តឆាក់ឈើងសៅខាងត្បូងរាជធានីបាងកក បើគិតមកត្រឹមថ្ងៃទី១៧មិថុនានេះ ចំនួនពលករដែលអ្នកស្លាប់កើនឡើង១០នាក់ហើយ។
បើតាមការឲ្យដឹងពីលោកគោ ស៊ុំសារឿត អភិបាលខេត្តបន្ទាយមានជ័យ អ្នកស្លាប់ដែលមានចំនួនកើនឡើងរហូតដល់១០នាក់នេះ គឺមានម្នាក់ស្លាប់ ដោយសារខ្យល់គនិង ដោយសារឧប្បវហេតុគ្រោះថ្នាក់ចរាចរណ៍ នៅប្រទេសថៃ ដែលបណ្ដាលឲ្យមានអ្នកស្លាប់សរុបទាំងអស់ ចំនួន៩នាក់។
គួរបញ្ជាក់ថា ពលករខ្មែរត្រូវបានអាជ្ញាធរថៃ ចាប់បញ្ជូនមកប្រទេសកម្ពុជា ចាប់តាំងពីថ្ងៃទី៩មិថុនាមកម្លេះ។ ការបញ្ជូនពលករខ្មែរត្រឡប់មកមាតុប្រទេសវិញនេះ គឺមានសភាពគំហុកខ្លាំងព្រោះពលករខ្មែរទាំងនោះ ត្រូវបានអាជ្ញាធរថៃចាប់ញាត់ដឹកតាមរថយន្តទ្រុង សំណាញ់ និងរថយន្តដឹកទំនិញ មកទម្លាក់នៅច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ទាំងយប់ទាំងថ្ងៃ៕