អង្គុយគងជើងអាចគ្រោះថ្នាក់បេះដូង
សារព័ត៌មាន Cambodia News/
សុខភាព (១៣ មិថុនា ២០១៤) ៖ កាយវិការអង្គុយគងជើងអាចជះឥទ្ធិពលដល់បេះដូងពេលធ្វើឲ្យកើនសម្ពាធឈាម ។ ការស្រាវជ្រាវ១ត្រូវបានប្រកាសលើទស្សនាវដ្តី Blood Pressure Monitoring បង្ហាញថា អង្គុយគងជើងយូរធ្វើឲ្យកើនសម្ពាធឈាមខាងក្រោមជិត ៧% និងសម្ពាធឈាមខាងលើ ឡើង២% ។
វេជ្ជបណ្ឌិតសរសៃឈាមបេះដូង Stephen T.Sinatra អ្នកនិពន្ធសៀវភៅ The Great Cholesterol Myth ឲ្យដឹងថា អង្គុយគងជើងជាប្រចាំបង្កើតសម្ពាធទៅលើសន្លាក់ឆ្អឹងសណ្តៀតក្អម និងអាចជះឥទ្ធិពលដល់បរិមាណឈាមចរាចរនៅជើង ដោយសារសរសៃឈាមត្រូវសង្កត់កៀប ។
បណ្ឌិត Sinatra ព្រមានថា ស្ថានភាពនេះអាចបង្ករលាកសរសៃឈាមនៅជើង និងថែមទាំងធ្វើឲ្យឈាមកកដុំៗ ។ តាមយោបល់លោកមិនត្រូវគងជើងយូរលើស 10-15នាទី និងក្រោកឈរដើរចុះឡើងជាប្រចាំរៀងរាល់ ៣០នាទីម្តង ៕ (ប្រភព CEN)