កម្ពុជា​បញ្ជូន​រថ​យន្ត​ ១២៣​គ្រឿង​ នាំ​ពល​ករ​ ខ្មែ​រចេញ​ពី​ប្រទេស​ថៃ ​

សារព័ត៌មាន​​ Cambodia News/

ភ្នំ​ពេញ​ (១៣ មិថុនា ២០១៤) ៖ កាល​ពី​ល្ងាចថ្ងៃទី១២ ខែមិថុនា កងពលតូច ដឹកជញ្ជូនលេខ៩៩ បាន​បញ្ជូន រថយន្តចំនួន១២៣ គ្រឿង ដើម្បី​នាំក្រុមពលករខ្មែរ ខុសច្បាប់ ​ដែ​ល​ទើ​ប​ត្រ​ឡ​​ប់​ម​ក​ពី​ប្រ​ទេ​​សថៃ ក្រោយ របបយោធា របស់ក្រុងបាងកក ប្រកាសមិនឱ្យ ក្រុមហ៊ុន រោងចក្រ សហគ្រាស នៅទូទាំង ប្រទេសថៃ ទទួល​ធ្វើ​ការ​នោះ បញ្ជូនទៅកាន់ស្រុកកំណើតវិញ។

រថយន្តដែលបញ្ជូនទៅទាំង១២៣ គ្រឿងនេះ លោកឧត្តមសេនីយ៍ទោ លោក​ ហ៊ុល សំអុន ជា​អ្ន​​ក​នាំ​ក្បួ​ន​ដោ​​យផ្ទាល់ រថ​យន្​ត​ទំាង​នោះ​គឺ​សម្រា​ប់​ជូនដំណើរ បងប្អូនពលករ ខ្មែ​រ​​យើ​ង​ទៅ​កា​ន់​ស្រុ​ក​​កំ​ណើ​ត​របស់គាត់វិញ ដែលទៅទូទាំងប្រទេសតាមបណ្តាខេត្ត-ក្រុងទំាង២៤ នោះ។

សូមបញ្ជាក់ផងដែរថា ពលករខ្មែរដែលទើបចាកចេញពីប្រទេសថៃ ទាំងអស់នោះ  ​​ត្រូ​វ​បា​ន​គេ​មើ​ល​ឃើ​ញ​ថា ភាគ​ច្រើន​បាន​ជួប​បញ្ហា​ខាង​ ថវិកា​យ៉ាង​ខ្លាំង​ ព្រោះតែពលករខ្លះ ​មិ​ន​ទា​ន់​បា​ន​បើ​ក​​ប្រា​ក់​ខែ ​ក៏​ត្រូវចាកចេញ ពីប្រទេសថៃ ដូ​ច្នេះ​ពួ​​ក​គា​ត់​ពុំ​មាន​លទ្ធ​ភា​ព​និ​ង​ធ្វើ​ដំ​ណើ​រ​ទៅ​កា​ន់​ផ្ទះ​សំ​បែង​ស្រុ​ក​កំ​ណើត របស់ខ្លួនឡើយ៕

Cam2

Related Articles

Back to top button
Close
Close