ពលរដ្ឋចិនជាង ១ ពាន់នាក់ ស្លាប់ដោយសារ ជំងឺឆ្លងរាតត្បាត

សារព័ត៌មាន​​ Cambodia News/

ប៉េកាំង (១៣ មិថុនា ២០១៤) ៖ គណៈកម្មាធិការផែនការគ្រួសារ និងសុខុមាលភាព បា​ន​ប្រ​​កាស​ថា ចំនួ​ន​អ្ន​ក​ស្លា​ប់​ដោ​យ​​សារ ជំងឺ​ឆ្លង​រាត​ត្បាត គិតនៅក្នុងខែឧសភា ឆ្នាំ២០១៤ មានរ​​ហូ​ត​ដល់១,៤២៨នាក់  ។

នៅក្នុងសេចក្តីប្រកាស ចេញដោយគណៈកម្មាធិការខាងលើ បានបញ្ជាក់ថា ចំ​នួ​ន​អ្ន​ក​កើ​ត​រោ​​គ​ឆ្លង រាតត្បាតសរុបចំនួន៩៤៩,៧៤៨ករណី ។

យោងតាមរបាយការណ៍ បានបញ្ជាក់ថា ក្នុងចំណោមអ្នកដែលឆ្លងជំងឺ រាតត្បាតទាំងនោះ ជំងឺបីប្រភេទ ក្នុងនោះ មានអាសន្នរោគ ដែល​បណ្តាល​​ឲ្យស្លាប់ ​និ​ង​ជំ​ងឺ​ឆ្ល​ង​ប្រ​ភេ​ទ​​ធ្ង​ន់​ធ្ង​រ​ពី​រ​ទៀ​ត​​ (Class A) ។

នៅក្នុងសេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ទៀតថា មានចំនួនប្រមាណ៣ ១៨,៧៩៨ករណី ក្នុងនោះ ស្លាប់១,៣០៩នាក់ ។ តួ​លេខ​ទាំង​នេះ ​ស្ថិតនៅក្រុមជំងឺឆ្លងរាត្បាតប្រភេទទី២ ឬ​ហៅ​ថា​ ​(​C​lass B) ក្នុងនោះក៏មានជំងឺថ្លើម និង របេង ។

ផ្អែកតាមរបាយការណ៍ គិតក្នុងខែឧសភា អ្នកស្លាប់ដោយសារជំងឺឆ្លងប្រភេទទី៣ (Class C) មានចំនួន ១១៩នាក់ ក្នុង​នោះ​មាន​ជំងឺ​រាគ​រូស​ជា​​ដើម​ ៕ ប្រែសម្រួល​ដោយ៖ dap)

T-0312

Related Articles

Back to top button
Close
Close