ដាក់ទូរស័ព្ទដៃនៅក្នុងហោប៉ៅខោ អាចប្រឈម នឹងភាព គ្មានកូន
សារព័ត៌មានយុវវ័យថ្មី/ Cambodia News /
សុខភាព (១២ មិថុនា ២០១៤) ៖ តាមការគិតរបស់អ្នកវិទ្យាសាស្ត្រ បានឲ្យដឹងថា បុរសដែលឧស្សាហ៍ទុកទូរស័ព្ទដៃនៅក្នុងហោប៉ៅខោ អាចនឹងប៉ះពាល់យ៉ាងខ្លាំងទៅដល់ការ មានកូន ដោយសារតែវិទ្យុ សកម្មនៅក្នុងទូរស័ព្ទដៃ។
អ្នកវិទ្យាសាស្ត្រ បានរកឃើញថា ជាតិវិទ្យុសកម្មអេឡិច ប៉ះពាល់ដល់លទ្ធភាព និងចលនារបស់មេជីវិតឈ្មោះប្រមាណ ៨%។ ភាគច្រើននៃ ប្រជាជនពេញវ័យនៅលើពិភពលោក នាពេលបច្ចុប្បន្ននេះសុទ្ធតែមានទូរស័ព្ទដៃប្រើ ប្រាស់ផ្ទាល់ខ្លួន ហើយប្រមាណ១៤%នៃគូស្វាមីនៅបណ្តាប្រទេសអ្នកមាន មានការ លំបាកក្នុងការមានផ្ទៃពោះ។
ក្រុម ដែលដឹកនាំដោយវេជ្ជបណ្ឌិត Fiona Mathews នៅសាកលវិទ្យាល័យ Exeter បានធ្វើការពិនិត្យលើការសិក្សាចំនួន១០ ដែលពាក់ព័ន្ធ នឹងបុរសចំនួន១,៤៩២នាក់ បានរកឃើញថា វិទ្យុសកម្មទូរស័ព្ទចល័តមានផលប៉ះពាល់ ដល់ការមានកូន ប៉ុន្តែពួកគេនៅបន្តស្រាវជ្រាវថែមទៀត ដើម្បីធ្វើការសន្និដ្ឋានអោយបាន ត្រឹមត្រូវ និងច្បាស់លាស់៕