ហ៊ុន ​សែន ​ប្រតិ​កម្ម​ពាក្យ ​ចរ​ចាម ​អារាម ​ថា ​ លោក​ដាច់​សរសៃ​ឈាម​ខួរ​ក្បា​ល​ស្លាប់​

នាង/ សារព័ត៌មាន​យុវវ័យថ្មី​/ Cambodia News /

កំ​ពត (១០ មិថុនា ២០១៤) ៖ លោក​ ហ៊ុន សែន  នាយករដ្ឋមន្ដ្រី ​កម្ពុជា បា​ន​ប​ញ្ចេ​ញ​ប្រ​តិ​ក​ម្ម​នឹ​ង​ពាក្យចរចាមអារាម ក៏ដូចជា ព័ត៌​មាន​មួយ​ចំនួន​ ដែលបង្ហោះតាមបណ្ដាញ ទំ​នា​ក់​ទំ​ន​ង​ហ្វេ​ក​ប៊ុ​ក​ថា ​លោក​​ដា​ច់​ស​រ​​សៃ​ឈា​ម​ខួ​រក្បាលស្លាប់ ។

ថ្លែង​នៅ​ក្នុង​ ក្នុងពិធីសំណេះសំណាលជាមួយយោធិនពិការនៅមជ្ឈមណ្ឌលតាកែនកោះស្លា នាព្រឹក​ថ្ងៃ​ទី​១០ ខែមិថុនា នេះ លោក​ ហ៊ុន​ សែន​ បានបញ្ជាក់ថា “នេះ គឺហ៊ុន សែន ចេះ​តែ​ប​ន់​ឱ្យ​ខ្ញុំងាប់ កុំ​ស​ង្ឃឹ​​ម​រ​ង់​ចាំឱ្យ​ហ៊ុន សែន ងាប់ មិនងាយទេ។

លោក​ ហ៊ុន សែន បានបញ្ជាក់ថា ព័ត៌មាននិងពាក្យចរចាមអារាមទាំងនេះ ចេ​ញ​​ម​ក​ពី​ប្រ​ទេ​ស​អូស្ដ្រាលី ហើយ​លោក​ ក៏​បាន​ផ្ដាំ​ផ្ញើ​ទៅ​អ្នក​ដែល​ចង់​ឱ្យ​លោក​​ស្លាប់ ​គួរ​ថែ​​​រ​ទាំ​​សុ​ខ​​ភា​ព​​រ​ប​ស់​​ខ្លួ​ន​ឱ្យ​បាន​ល្អ​ទៅបា​នហើយ​ ហើយធ្វើជាមនុស្សកុំបន់ឱ្យគេស្លាប់៕

លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយយោធិនពិការនៅមជ្ឈមណ្ឌលតាកែនកោះស្លា ខេត្តកំពត នាព្រឹកថ្ងៃទី១០ ខែមិថុនា នេះ។
លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយយោធិនពិការនៅមជ្ឈមណ្ឌលតាកែនកោះស្លា ខេត្តកំពត នាព្រឹកថ្ងៃទី១០ ខែមិថុនា នេះ។

Related Articles

Back to top button
Close
Close