អាកាសធាតុ នៅភាគខាងជើង ឥណ្ឌា កើនឡើងដល់ ៤៧ អង្សាសេ
សារព័ត៌មាន Cambodia News/
ឥណ្ឌា(០៩ មិថុនា ២០១៤) ស្របពេលដែលភាគខាងត្បូង ប្រទេសឥណ្ឌា មានភ្លៀងធ្លាក់ តាមរដូវជា ធម្មតានោះ ភាគខាងជើងឯណោះវិញ អាកាសធាតុ ប្រែជាក្តៅ ហួតហែង ស្ទើរតែមិនអាចទ្រាំ បានទៀតឡើយ សម្រាប់ ប្រជាជននៅទីនោះ។
សារព័ត៌មាន ក្នុងតំបន់បាន រាយការណ៍នៅថ្ងៃចន្ទ ទី០៩ ខែមិថុនា នេះថា អាកាសធាតុក្នុង រយៈពេលពីរ ឬបីថ្ងៃមកនេះ បានកើនឡើង រហូតដល់ទៅ ៤៧អង្សាសេ ដែលនេះជាកម្រិតខ្ពស់ មួយកម្រនឹង កើតមាន ណាស់ក្នុងរយៈពេលមួយទសវត្សរ៍ៗ។
គួរបញ្ជាក់ថា ប្រជាជននៅភាគខាងជើង ឥណ្ឌា ភាគច្រើនជាអ្នកក្រីក្រ បាននាំគ្នាចុះមុជទឹក ទន្លេ ស្ទឹង និង ព្រែក នានា ដើម្បីបំបាត់អការៈក្តៅ ក្រហល់ក្រហាយរបស់ពួកគេ។ ដោយឡែក តាមការព្យាករណ៍ របស់ ផ្នែក ឧតុនិយមឥណ្ឌា តំបន់ខាងលើនេះ នឹង ទទួលរងភាពក្រៅហួត ហែងទៅមុខទៀត ដូច្នេះប្រជាជន ទាំងត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ៕