សម្តេច​ក្រុម​ព្រះ​ បើក​សម្ពោធ​ ទី​ស្នាក់​ការ​គណ​បក្ស​សង្គម​ រាស្រ្ត​រាជា​ធិប​តេយ្យ​

សារព័ត៌មាន​ Cambodia News/

ភ្នំ​ពេញ (០៦ មិថុនា ២០១៤) ៖ នៅព្រឹកថ្ងៃទី០៦ ខែមិថុនា នេះ សម្តេចក្រុមព្រះ នរោត្តម រណ​ឬទ្ធិ ជា​ព្រះប្រ​ធា​ន​និ​ង​ជា​​ស្ថា​ប​និ​ក​ ​គណ​​ប​ក្ស​ ​សង្គមរាស្រ្តរាជាធិបតេយ្យ ទ្រ​ង់​បា​​ន​បើ​ក​សម្ពោធ ទីស្នាក់កណ្តាលគណបក្សថ្មី ដែលមានទីតាំងស្ថិតនៅ ភូមិ២ សង្កាត់ជ្រោយចង្វា ខណ្ឌ​ឬស្សី​កែវ​ រាជធានីភ្នំពេញ។

Cam34ការបើក​សម្ពោធនៅពេលនេះ​ ​ធ្វើឡើងបន្ទាប់​ពី​ក្រសួង​មហា​ផ្ទៃ​​បានចុះបញ្ជីទទួល​ស្គា​ល់​​គ​ណ​ប​ក្ស​​​ស​ង្គ​មរាស្រ្ត​រាជាធិបតេយ្យ ជាផ្លូវការ​កាលពីខែឧសភា​កន្លងមកនេះ។

ក្នុងឱកាសបើកសម្ពោធទីស្នាក់ការថ្មីនេះ ព្រះអង្គ បាន​ព្រះរាជបន្ទូលថា ​កា​រ​យា​ង​ចូ​ល​ប​​ម្រើ​ឆា​ក​​ន​​យោបាយ ព្រះអង្គ នឹង ធ្វើការកៀងគរអ្នករាជានិយមទាំងអស់ មករួបរួមជាមួយព្រះអង្គ ដើម្បី លើកស្ទួយកិត្យានុភាពជាតិ ក៏ដូចជារបបរាជា និយម​នៅកម្ពុជា។

គួររំលឹកថា ព្រះអង្គម្ចាស់នរោត្តម រណឬទ្ធិ អតីតជាព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច ជា​នា​យ​ក​​រ​ដ្ឋ​ម​ន្ត្រី​​ទី១ ក្នុង ​អាណត្តិទី១​ ហើយ​ក្រោយមក​ព្រះអង្គត្រូ​វបានដក ហូតតំណែងពីប្រធាន គណបក្សហ្វ៊ុនស៊ិនប៉ិច ព្រោះរឿងអាស្រូវ និងជម្លោះផ្ទៃក្នុងបក្ស ព្រះអង្គ ក៏​​ស​ម្រេ​ច​ព្រះ​ទ័​យ​ទៅ​ប​ង្កើ​ត​ប​ក្ស​ថ្មី​មួ​យ​ ​ទៀ​ត​ដាក់​​​​​​​ឈ្មោះ​ថា​ ​គណ​បក្ស​ នរោ​ត្ត​ម​ ​រ​ណ​ឬទ្ធិ។

ព្រះ​អ​ង្គ​បា​នប្រកាសយាងចេញពីឆាកនយោបាយនៅអំឡុងឆ្នាំ២០១២ ​ដោ​យ​យា​ង​ទៅ​ទ​ទួ​ល​តំ​ណែ​ងជាព្រះ ប្រធានឧត្តម ក្រុមប្រឹក្សាព្រះមហាក្សត្រ។​ ក្រោ​យ​កា​រ​បោះ​ឆ្នោ​​ត​ជ្រើស​តាំ​ង​តំណា​ងរាស្រ្តអាណត្តិទី៥ ពោលកាលពីដើមខែមីនា ឆ្នាំ២០១៤ ៕

Related Articles

Back to top button
Close
Close