ខណ្ឌ​ចំនួន​បី​នៅ​ភ្នំពេញ ​នឹង​ត្រូវ​ផ្អាក​អគ្គិស​នី​បណ្តោះ​អាសន្ន​

សារព័ត៌មាន​​ Cambodia News/

ភ្នំ​ពេញ​ (០៥ មិថុនា ២០១៤) ៖ អគ្គីសនី​កម្ពុជា ប្រកាស​ថា​តំបន់​មួយចំនួន​នៅ​ខណ្ឌ​ចំនួន​បី​នៅ​ភ្នំពេញ គឺ​ខណ្ឌ​មានជ័យ ពោធិ៍​សែន​ជ័យ និង​ខណ្ឌ​ឬ​ស្សី​កែវ នឹង​ត្រូវ​ផ្អាក​អគ្គិសនី​បណ្តោះ​អាស​ន្ន​​ចាប់ពី​ថ្ងៃ​ទី ​០៥ ​ខែ​មិថុនា​នេះ ដើម្បី​អនុវត្ត​ការងារ​ជួសជុល ថែទាំ និង​ដំឡើង​បរិក្ខារ គម្រោង​នៃ​ការផ្អាក​ផ្គត់ផ្គង់​អគ្គិសនី មាន​រយៈពេល​៤​ថ្ងៃ​។

សេចក្តីជូនដំណឹង​របស់​អគ្គិសនី​កម្ពុជា ឲ្យដឹងថា នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​០៥​ខែមិថុនា ឆ្នាំ​២០១៤ ចាប់ពី​ម៉ោង​៨:០០​ដល់​ម៉ោង​១៧:០០ នឹង​ផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី ក្នុង​តំបន់​ភ្លើង​មួយចំនួន ដែល​​ស្ថិតនៅ​តាម បណ្តោយ​ផ្លូវ​ទំនប់​អូស្ត្រាលី ចាប់​ពី​ភូមិ​ត្នោតជ្រុំ​ក្នុង​សង្កាត់​បឹងទំពុន ខណ្ឌ​មាន​ជ័យ រហូតដល់​ស្ពាន​ចម្ការ​ដូងុ។

រួម​ទាំង​តំបន់​ភ្លើង​មួយចំនួន​ដែល​ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវ​ជើងឯក ចាប់​ពី​គល់ស្ពាន​ចម្ការ​ដូង រហូត​ដល់​ភូមិ​សំបូរ​ក្នុង​សង្កាត់​ដង្កោ​ខណ្ឌដង្កោ តំបន់​ភ្លើង​នៅ​ភូមិ​ដើម​គរ ក្នុង​សង្កាត់​ព្រែក​តាសេក ខណ្ឌ​ឫ​ស្សី​កែវ និង​តំបន់​ភ្លើង​មួយចំនួន នៅតាម​បណ្តោយ​ផ្លូវ​វ៉េងស្រេង ចាប់​ពី​ភូមិ​ទ្រា​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​រហូតដល់​ភូមិ​ត្រពាំង​ថ្លឹង ក្នុង​សង្កាត់​ចោមចៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​រាជធានី​ភ្នំពេញ​។

​សេចក្តីប្រកាស​បន្ត​ថា នៅ​ថ្ងៃ​សុក្រ​ទី​០៦​ខែមិថុនា ឆ្នាំ​២០១៤ ចាប់ពី​ម៉ោង​៨:០០​ដល់ ម៉ោង​១៧:០០ នឹង​ផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី នៅ​ភូមិ​ទឹកថ្លា ភូមិ​សេ​ប៉េសេ ក្នុង​សង្កាត់​ទឹកថ្លា ភូមិ​ដី​ថ្មី​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ តំបន់​ភ្លើង​នៅ​ភូមិ​ដើម​គរ​ក្នុង​សង្កាត់​ព្រែក​តាសេក​ខណ្ឌ​ឫ​ស្សី​កែវ និង​តំបន់​ភ្លើង​នៅ​តាម​បណ្តោយ​ផ្លូវ​វ៉េងស្រេង​ចាប់ពី​ភូមិ​ទ្រា​សង្កាត់​ ស្ទឹងមានជ័យ ខណ្ឌមានជ័យ​រហូតដល់​ភូមិ​ត្រពាំង​ថ្លឹង ក្នុង​សង្កាត់​ចោមចៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

​ចំណែក​នៅ​ថ្ងៃ​សៅរ៍ ទី​០៧ ខែមិថុនា ឆ្នាំ​២០១៤ ចាប់ពី​ម៉ោង​៨:០០​ដល់​ម៉ោង​១៧:០០ នឹង​ផ្អាក​ការ ផ្គ​ត់ផ្គង់​អគ្គិសនី នៅក្នុង​តំបន់​ភ្លើង​មួយចំនួន​ដែល​ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវ​ជើងឯក ចាប់​ពី​ភូមិ​សំបូរ ក្នុងសង្កាត់​ដង្កោ រហូត​ដល់​ភូមិ​ព្រែក​ប្រណាក់ ក្នុង​សង្កាត់​ជើងឯក ខណ្ឌដង្កោ និង​តំបន់​ភ្លើង​លេខ ប​.​ត ៣០៦,p០០៨,p៦៣០ ស្ថិតនៅ​ក្នុង​សង្កាត់​និរោធ​ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ​។

​ចំណែក​នៅ​ថ្ងៃ​អាទិត្យ​ទី​០៨​ ខែ​មិថុនា ​ឆ្នាំ​២០១៤ ចាប់ពី​ម៉ោង​៨:០០​ដល់​ម៉ោង​១៧:០០ នឹង​ផ្អាក​ការ​ផ្គត់ផ្គង់​អគ្គិសនី​នៅក្នុង​តំបន់​ភ្លើង​មួយចំនួន​ដែល​ ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២១​ចាប់ពី​សង្កាត់​តាខ្មៅ ​ក្នុង​ក្រុង​តាខ្មៅ ​រហូត​ដល់​ភូមិ​ទូល​ក្រសាំង ឃុំ​រកា​ខ្ពស់​ក្នុង​ស្រុក​ស្អាង​ខេត្ត​កណ្តាល និង​តំបន់​ភ្លើង​លេខ​ប​.​ត ៣០៦,p០០៨,p៦៣០​ស្ថិតនៅ​ក្នុង​សង្កាត់​និរោធ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​៕

Wat-160116

Related Articles

Back to top button
Close
Close