បណ្តាញ​យុវជន​កម្ពុជា​ ដាក់​ញត្តិ ​និង​ថ្លែង​សារ​ពី​ផល​ប៉ះ​ពាល់​បរិស្ថាន​

សារព័ត៌មាន​ Cambodia News​/

ភ្នំ​ពេញ​ (០៥ មិថុនា ២០១៤) ៖ នៅ​ព្រឹក​ថ្ងៃទី០៥ មិថុនា ​នេះ បណ្តាញ​យុវជន​កម្ពុជា បាន​ប្រ​មូលផ្តុំ​គ្នា​នៅ​ម្តុំ​តំបន់​ដីក្រហម​ក្បែរ​ស្ថានទូត​រុស្ស៊ី ដើម្បី​ដាក់​ញត្តិ និង​ថ្លែង​សារ​ពី​ផល​ប៉ះ​ពាល់​បរិស្ថាន និង​ទាមទារ​ឲ្យមាន​ការការពារ​ព្រៃឈើ និង​ទប់ស្កាត់​ផលប៉ះពាល់​បរិ​ស្ថា​ន​។​

​ គម្រោង​ជួប​ជុំ​របស់ក្រុមយុវជនដែរស្រលាញ់បរិស្ថានហែរញត្តិទៅក្រសួងបរិស្ថាន ផ្លូ​វ​ត្រូ​វ​បា​ន​បិ​ត​ទាំ​ង​​ស​ង​ខា​ង​មិនទៅណារួច ដោយសារ​អាជ្ញាធរ​រាជធានី​ភ្នំពេញ ហា​ម​ឃា​ត់​​​។​

គម្រោង ​ជួប​ជុំ​របស់ក្រុម​​បណ្តាញ​យុវជន​កម្ពុជា ដែល​មាន​ការចូលរួម​ពី​ព្រះសង្ឃ សិស្ស និស្សិត សហគមន៍​យុវជន និង​អ្នក​ស្រលាញ់​បរិស្ថាន នឹង​ជួបជុំគ្នា​នៅ​នៅ​ម៉ោង​៧:៣០​នាទី​ព្រឹក​ថ្ងៃទី​០៥ ខែមិថុនា ដែល​ជា​ទិវា​បរិស្ថាន​ពិភពលោក ដើម្បី​ដាក់​ញត្តិ និង​ថ្លែង​សារ​ពី​ផលប៉ះពាល់​បរិស្ថាន​។

ការប្រមូលផ្តុំ​នេះ គឺធ្វើឡើង​ក្នុង​គោលបំណង​លើកកម្ពស់​ការយល់ដឹង​ពី​គុណ​តម្លៃ​របស់​ព្រៃឈើ និង​ផលប៉ះពាល់​បរិស្ថាន ចូលរួម ចំណែក​ការពារ​ធនធាន​ធម្មជាតិ​និង​បរិស្ថាន​ក្នុងប្រទេស​កម្ពុជា ព្រមទាំង​ជំរុញ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា ចាត់វិធានការ និង​ដោះ​ស្រា​យ​​​ប​ញ្ហា​​​ធនធានធម្មជាតិ​ឲ្យមាន​ប្រសិទ្ធភាព​៕

10376287_674598755926521_6652056372835660288_n

 

Related Articles

Back to top button
Close
Close