ម្រាមដៃ៣ ជាការប្រឆាំងរបបយោធាថៃ

សារព័ត៌មាន​ Cambodia News​/

ថៃ (០៤ មិថុនា ២០១៤) ៖ ក្រុម ​អ្នកប្រឆាំង​នឹង​របប​ដឹកនាំ​ដោយ​យោធា​នៅ​ថៃ​អាច​ប្រឈមមុខ​និង​ការចាប់ខ្លួន ប្រសិនបើ លើក​សញ្ញា​ម្រាមដៃ​៣​ធ្វើជា​ដំណាង​។ និមិត​សញ្ញា​នៃ​ម្រាមដៃ​៣​គឺជា​ការប្តេជ្ញា​ស៊ូស្លាប់ ដូច​នៅក្នុង​ខ្សែភាពយន្ត «​សមរភូមិ​ស្លាប់​រស់​» ដើម្បី​ប្រឆាំង​និង​រដ្ឋា​ភិ​បាល​​​ដែល​ហាម​ប្រាំ​ឲ្យ​មាន​បាតុកម្ម​ប្រឆាំង​របប ​យោធា​កើតឡើង​។​
​កម្លាំង​ទាហាន​ថៃ​បាន​បាន​អនុវត្តិ​នយោបាយ​ផ្តាច់ការ ច្បាប់​បម្រាម​គោចរ​ណ៍​នៅពេល​យប់ ហើយគ​ម្រាម​ដល់​ក្រុមបាតុករ​ដែល​លើក​ម្រាមដៃ​៣​ជា​និមិត្តសញ្ញា​គឺ​ត្រូវ​ ចាប់ខ្លួន​។​ បច្ចុប្ប​ន្ន​​​​​និមិត្តសញ្ញា​ម្រាមដៃ​៣​កំពុងតែ​ពេញនិយម​សម្រាប​បាតុករ​ នៅក្នុង​ប្រទេស​នេះ​ប្រឆាំង​របប​ដឹកនាំ​ដោយ​យោធា​។

ស្ថានភាព​នយោបាយ​គ្មាន​ស្ថិរភាព បាតុកម្ម​អូសបន្លាយ​អស់​ជាច្រើន​ខែ​នៅ​កណ្តាល​ក្រុង​បាងកក បន្ត​ហូរហែ ដោយ​រដ្ឋប្រហារ​យោធា​ថ្ងៃទី​២២ ឧសភា​ទៀត បានធ្វើ​ទេសចរ​បរទេស មានការ​ភ័យខ្លាច ចំនួន​ទេសចរ​ធ្លាក់ចុះ​ផងដែរ។៕

a73-600x389

 

Related Articles

Back to top button
Close
Close