អាកាសធាតុ ក្ដៅនៅជប៉ុនបណ្ដាលឱ្យស្លាប់ និងចូលសម្រាកនៅមន្ទីរពេទ្យជាង ៣០០ នាក់
សារព័ត៌មាន Cambodia News/
ជប៉ន (០៣ ឧសភា ២០១៤) ៖ មន្ដ្រី និងប្រព័ន្ធផ្សព្វផ្សាយបានថ្លែង និងរាយការណ៍កាលពីថ្ងៃទី១ ខែមិថុនា ថា យ៉ាងហោចណាស់មនុស្ស២នាក់បានបាត់បង់ជីវិត និងច្រើនរយនាក់ផ្សេងទៀត បានចូលសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ក្រោយពីអាកាសធាតុក្ដៅខ្លាំងគំរាម កំហែងទូទាំងប្រទេសជប៉ុនអំឡុងពេលចុងសបា្ដហ៍មុននេះ ។
ស្ដ្រី វ័យ៧៤ឆ្នាំម្នាក់ស្រាប់តែដួល ខណៈដែលកំពុងធ្វើការនៅផ្ទះពណ៌បៃតង មួយស្ថិតនៅភាគខាងកើតតំបន់ជីបាហើយក្រោយមក លោកយាយម្នាក់នេះបាន បាត់បង់ជីវិត។ នៅតំបន់អ៊ីបារ៉ាគី ភាគខាងកើតប្រទេសជប៉ុនផងដែរ ស្ដ្រី អាយុ៦១ឆ្នាំម្នាក់បានដួលនៅក្នុងសួនច្បាររបស់គាត់ហើយក៏បាត់បង់ ជីវិតនៅ ទីនោះតែម្ដង។
ចំណែកស្ដ្រីអាយុ៧៦ឆ្នាំម្នាក់ទៀតនៅតំបន់សេរ៉ា ភាគខាងលិច ហ៊ីរូស៊ីម៉ាត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដោយសារតែបាត់បង់ ស្មារតីដួល នៅជិតច្រាំងទន្លេ។ លោកយាយម្នាក់នេះសង្ស័យថាមានជំងឺគាំងបេះដូង ។
សេចក្ដីរាយការណ៍បញ្ជាក់ថា នៅទីប្រជុំជនជាច្រើនទូទាំងប្រទេសជប៉ុន មនុស្សជាង៣០០នាក់ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាល ដោយសារតែ សីតុណ្ហភាពកើនឡើងកម្ដៅជាង៣០ដឺក្រេ Celsius ។
អាកាសធាតុបានកើន កម្ដៅរហូតដល់៣៣ដឺក្រេនៅកណ្ដាលទីក្រុងតូក្យូកាលពីថ្ងៃទី១ ខែមិថុនា ខណៈដែល នៅតំបន់ខ្លះទៀតដូចជាទីប្រជុំជនតាតិបាយ៉ាស៊ីភាគខាងជើងប្រទេស ជាដើម សីតុណ្ហភាពកើនកម្ដៅដល់៣៦ដឺក្រេ ៕ (ប្រែសម្រួលដោយ៖ នគរវត្ត)