កម្ម ​ការិនី​រោង​ចក្រ​ស្បែក​ជើង​ហ៊ុយ​ជៀន​ដួល​សន្លប់​ជិត​ ៥០​នាក់​ជា​លើក​ទី​២ ​

សារព័ត៌មាន​​ Cambodia News​/

ភ្នំពេញ (០៣ មិថុនា ២០១៤) ​៖ រោង​ចក្រ​ស្បែកជើង​យីហោ​ ​ហ៊ុ​យ​ ​ជៀន​ ​មាន​ទី​តាំង​នៅ​តាម​ប​ណ្ដោ​យ​ ​ផ្លូវ​ជាតិ​លេខ​១ ក្នុង​ភូមិ​ជ្រោយ​អំពិល​ ​សង្កាត់​ក្បាល​កោះ​ ​ខណ្ឌ​មាន​ជ័យ​ ​រាជ​ធានី​ភ្នំ​ពេញ​ ​បាន​កើត​មាន​ភាព​ជ្រួល​ច្របល់​ ​សា​ជា​ថ្មី​ ​ដោយសារ​កម្ម​កា​រិ​នី​ធ្វើ​ការ​នៅ​ ​ក្នុង​រោង​ចក្រ​ប្រមាណ​ជិត​៥០នាក់​បាន​ ​ដួល​ប​ន្លប់​ជា​ប​ន្ដ​បន្ទាប់​ជា​លើក​ទី​២ ។

ហេតុ ​ការណ៍​ខាង​លើ​នេះ​បាន​កើត​ឡើង​ ​នៅ​វេលា​ម៉ោង​៩ព្រឹក​ ​ថ្ងៃ​ទី​៣ ខែ​មិ​ថុ​នា​ ​ឆ្នាំ​២០១៤ នៅ​ក្នុង​អគារ​រោង​ចក្រ​ទាំង​ថ្មី​ ​និង​ចាស់​ ​នៅ​គ្រា​ដែល​កម្ម​កា​រិ​នី​ទាំង​ ​អស់​កំពុង​បំពេញ​ការងារ​ ​។ ការ​ដួល​សន្លប់​ជា​ប​ន្ដ​បន្ទាប់​ ​ដោយ​អ្នក​ខ្លះ​ ​ប​ញ្ចូ​ក​អុក​ស៊ី​សែន​ ​អ្នក​ខ្លះ​ត្រូវ​បាន​ខាង​ ​រោង​ចក្រ​ជួយ​ស​ង្គ្រោះ​នៅ​ទី​នោះ​ ​ចំណែក​ ​អ្នក​មាន​សភាព​ធ្ងន់ធ្ងរ​ ​មួយ​ចំនួន​ដឹក​មក​ ​ស​ង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​កៀនស្វាយ​ ​និង​ខ្លះ​ទៀត​នៅ​មណ្ឌល​សុខ​ភាព​ក្បែរ​រោង​ចក្រ​ ​និង​មួយ​ចំនួន​ទៀត​ដឹក​ទៅ​ស​ង្គ្រោះ​ នៅ​មន្ទីរ​បង្អែក​មាន​ជ័យ​ ​។

ពាក់ ​ព័ន្ធ​ទៅ​នឹង​កម្ម​ករ​ការ​ដួល​សន្លប់​ ​ជា​ប​ន្ដ​បន្ទាប់​នេះ​ដែរ​ ​លោក​ ​មាស​ ​ហ៊ែ​ល​ ​នាយ​នគរ​ប៉ុស្ដិ៍​ស្ដី​ទី​ក្បាល​កោះ​ ​បាន​ឱ្យ​ដឹង​ ​ថា​ ​យោង​តាម​ម​ន្ដ្រី​ជំនាញ​ ​ករណី​ដួល​ ​សន្លប់​នោះ​មាន​ក​ត្ដា​៣យ៉ាង​ ​ទី​១-កម្ម​ករ​ ​កម្ម​កា​រិ​នី​ខ្វះ​ជាតិ​ស្ករ​, ទី​២-នៅ​ក្នុង​រាង​ ​កាយ​ហូប​មិន​គ្រប់​គ្រាន់​ខ្វះ​រេ​ហ្ស៊ី​ល​ ​និង​ ​ទី​៣-បណ្ដាល​មក​ពី​ប​រិ​ស្ថាន​ក្នុង​រោង​ចក្រ៕

6k775y6m

Related Articles

Back to top button
Close
Close