បើក​ឡាន ​បុក​ម៉ូតូ ​ស្ត្រី​ម្នាក់​ស្លាប់​ហើយ​ដក​កាំ​ភ្លើង​ភ្ជង់​គំរាម​ប្រ​ជា​ពល​រដ្ឋ​

សារព័ត៌មាន​​ Cambodia News/

ភ្នំពេញ​ (៣០ ឧសភា ២០១៤) ៖ រថយន្ត​ធុន​ត្រា​បើក​បុក​រះ​ម៉ូតូ​២​គ្រឿង​និង​ស្ត្រី​ម្នាក់​ជាប់​ក្រោម​ រថយន្ត​រុញ​ទៅបុក​ទម្លុះ​របង​ក្រសួងកសិកម្ម​បណ្តាល​ឲ្យ​នារី​ម្នាក់​ស្លាប់​ ជាប់​នៅក្រោម​រថយន្ត ហើយ​អ្នក បើក​ជិះ​រថយន្ត​បង្ក​ដក​កាំភ្លើង​ភ្ជង់​គំរាម​អ្នកឃើញ​ហេតុការណ៍​ហើយ​ នាំគ្នា​គេចខ្លួន​អស់ ។​

គ្រោះថ្នាក់​នេះ​កើតឡើង​នៅមុខ​ក្រសួងកសិកម្ម ត្រង់ចំណុច​ស្តុ​ប​ចំការមន មហាវិថី​ម៉ៅ​សេទុង​កែង​មហាវិថី​ព្រះ​នរោត្តម សង្កាត់ ទន្លេបាសាក់ ខណ្ឌ ចំការមន កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​ទៀបភ្លឺ ថ្ងៃទី​៣០ ខែឧសភា ។​

រថយន្ត​បង្ក​ម៉ាក​ធុន​ត្រា ពណ៌​ស ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ ០៩.២.១១៣៣ ធ្វើដំណើរ​តាម​មហាវិថី​ព្រះ​នរោត្តម ពី​លិចទៅ​កើត ក្នុង​ល្បឿន​លឿន ខណៈ​មកដល់​ចំណុច​ខាងលើ​រថយន្ត​បត់​ស្តាំ ទៅបុក​រះ​ម៉ូតូ​២​ គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BI 4343 និង​មួយគ្រឿង​ទៀត​ម៉ាក ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ស្វាយរៀង 1A 9479 ម៉ូតូ​ទាំង​២​គ្រឿង​នេះ ជិះ​គ្នា​៣​នាក់ ប្រុស​២​នាក់ ស្រី​ម្នាក់ ដែល​កំពុង​ជិះ​ឆ្លងផ្លូវ​មហាវិថី​ម៉ៅ​សេទុង ពី​ជើង​ទៅ​ត្បូង ត្រូវ​រថយន្តបុក​ពេញទំហឹង ធ្វើ​ឲ្យ​ម៉ូតូ​២​គ្រឿង​ជាប់​នៅមុខ​រថយន្ត​និង​បុក​ស្ត្រី​ម្នាក់​ផ្លោងចូល​ ក្រោម​រថយន្ត​ត្រូវ​រថយន្ត​បើក​អូស​ឡើង​ទៅលើ​ខឿន​ទៅបុក​ទម្លុះ​របង​ ក្រសួងកសិកម្ម​បាក់​អស់​មួយ​ផ្ទាំង​ធំ​ជ្រុល​ទៅបុក​បាក់​គុម្ព​ឬ​ស្សី​បាក់​ អស់​មួយ​គុម្ព​ទៀត បណ្តាល​ឲ្យ​ស្ត្រី​ម្នាក់​កៀប​ជាប់​នៅក្រោម​រថយន្ត​ដាច់​ជើង​មួយ​កំណាត់​ ខាងឆ្វេង​ខ្ទាត​ចេញ​និង​បែកក្បាល​ស្លាប់​គួរ​ឲ្យ​អ​ណោ​ច​អ​ធ័​ម ចំណែក​២​នាក់​ទៀត​ខ្ទាត​ចេញ​ក្រៅ​រថយន្ត​រងរបួស​ធ្ងន់​ត្រូវ​រថយន្ត​ សង្គ្រោះ​ដឹក​យកទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ ។


​សព​ស្ត្រី​ស្លាប់​កៀប​ជាប់​ក្រោម​រថយន្ត​មានឈ្មោះ ឃៀ​ម នារី អាយុ​៤០​ឆ្នាំ មុខរបរ​ធ្វើការ​ផ្ទះ​នៅក្នុង​បូរី​ពិភពថ្មី ស្ថិតនៅ​ភូមិ ត្រពាំង​ថ្លឹង សង្កាត់ ចោមចៅ ខណ្ឌ ពោធិ៍​សែន​ជ័យ មាន​ទីលំនៅ​ភូមិ ធម្ម​វិន័យ ឃុំ ស្នោ ស្រុក ព្រៃកប្បាស ខេត្ត តាកែវ ។​
​ក្រោយពេល​កើតហេតុ​អ្នកជិះ​ក្នុង​រថយន្ត​បង្ក​មាន​ស្រី​មាន​ប្រុស​ បាននាំគ្នា​ចុះ​ពីលើ​រថយន្ត​ដក កាំភ្លើង​ភ្ជង់​គំរាម​អ្នកឃើញ​ហេតុការណ៍​ស្របពេលនោះ មាន​រថយន្ត​ឡង់​គ្រី​ស្ស័​រ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ នប ២.៥៤០០ មួយគ្រឿង​ទៀត​បើក​មកដល់​បាននាំគ្នា​រត់ឡើង​រថយន្ត​ចេញទៅ​បាត់អស់ ៕

a341-600x389

Related Articles

Back to top button
Close
Close