សម​យុទ្ធ​ដ៏​ធំ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ទី​ក្រុង​ប៉េ​កាំង​ប្រទេស​ចិន​

សារព័ត៌មាន​​ Cambodia News/

ចិន​ (៣០ ឧសភា ២០១៤) ៖​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ​ កង​កម្លាំង​រក្សា​សន្តិសុខ​សាធារណៈ​ក្នុង​ទីក្រុង​ប៉េកាំង​ បាន​ធ្វើ​សម​យុទ្ធ​ប្រឆាំង​អំពើ​ភេរវកម្ម​ និង​អំពើ​កើត​មាន​ជម្លោះ​ក្នុង​ប្រទេស​​ ដែលសម​យុទ្ធ​ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​អាជ្ញាធរ​ក្នុង​ប្រទេស​ចិន​ បាន​សន្យា​បង្កើន​យុទ្ធនាការណ៍​រយៈ​ពេល​មួយ​ឆ្នាំ​ ដើម្បី​វាយ​ប្រហារ​ក្រុម​ភេរវជន​ ដែល​វាយ​ប្រហារ​ដាក់​គ្រាប់​បែក​អត្តឃាត​ធ្វើ​ឱ្យ​មនុស្ស​ជា​ច្រើន​បាត់​បង់ ​ជីវិត​នៅ​តំបន់​ភាគ​ពាយព្យ​ប្រទេស​នា​ពេល​ថ្មីៗ​កន្លង​មក​ ។​

យ៉ាង​ហោច​ណាស់​សមាជិក​ចូល​រួម​របស់កង​កម្លាំង​សន្តិសុខ​បង្ក្រាប​ ភេរវករ​ក្នុ​ងទីក្រុង​នេះ​ ចំនួន​ជាង​ ២,៨០០ នាក់​ដោយ​រួម​ទាំង​មន្ត្រី​នគរ​បាល​ មន្ត្រី​កង​អាវុធ​ហត្ថ​ មន្ត្រី​ពន្លត់​អគ្គិភ័យ​ និង​កង​ទ័ព​ផង​ ។​

ប្រភព​ព័ត៌មាន​បន្ត​ថា​ សម​យុទ្ធ​ប្រឆាំង​ក្រុម​ភេរវជន​ បាន​ធ្វើ​ឡើង​ បន្ទាប់​ពី​មនុស្ស​ចំនួន​ ៤៣​ នាក់​បាន​ស្លាប់​ កាល​ពី​សប្ដាហ៍​មុន​ ក្នុង​ការ​វាយ​ប្រហារ​នៅ​ទីផ្សារ​បន្លែ​មួយ​កន្លែង​ក្នុង​តំបន់​អ៊ុយរុំគី​ នៃ​ខេត្ត​ហ្សីនជាង​ ។​

សម​យុទ្ធ​បាន​ចែក​ចេញ​ជា​ផ្នែកៗ​ទៅ​តាម​ដំណាក់​កាល​នៃ​ការ​រារាំង​ បង្ក្រាប​អំពើ​ភេរវកម្ម​ តាម​ទី​កន្លែង​នីមួយៗ​ ហើយ​នេះ​ជា​សម​យុទ្ធ​ត្រូវ​ធ្វើ​ឡើង​ក្រោយ​រយៈ ពេល​មិន​ដល់​ មួយ​សប្ដាហ៍​មុន​​ពេល​ធ្វើ​ពិធី​បុណ្យ​រំលឹក​ខួប​លើក​ទី​២៥​ នៃ​ការ​សម្លាប់​នៅ ទៅលាន​ធាន​អាន​មែន​ ក្នុង​ទីក្រុង​ប៉េកាំង​នា​ថ្ងៃ​ទី​៤​ ខែ​មិថុនា​ ឆ្នាំ​១៩៨៩​ ៕

ren2

Related Articles

Back to top button
Close
Close