កម្មករ​រោង​ចក្រ​ ហ៊ុយ​ជៀន ​ដួល​សន្លប់​ ជិត​ ៥០​នាក់ ​

សារព័ត៌មាន​​ Cambodia News​/

ភ្នំ​ពេញ​ (៣០ ឧសភា ២០១៤) ៖ នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៤ ក្រុមកម្មករ រោង​ចក្រ​ផលិត ស្បែកជើង ដែល​មានយីហោ ហ៊ុយជៀន ស្ថិតនៅ ភូមិជ្រោយអំពិល ស​ង្កាត់​​ក្បាល​កោះ​ ​ខ​ណ្ឌមានជ័យ បានដួលសន្លប់ ជិត៥០នាក់ ជាបន្តបន្ទាប់ ដោយ​សារ​តែអាកាសធាតុក្តៅ ហួត​ហែង​ខ្លាំង​ ទើបធ្វើឲ្យ ពួកគេ ទ្រាំមិនបាន។

លោក យ៉ាន់ រ័ត្ន មន្រ្តីសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា បាន​ឲ្យ​ដឹង​ថា មូល​ហេតុ​ ដែល​បណ្តាល​ឲ្យ​កម្មករ​ដួល​សន្លប់​នេះ​មក​ពី​អាកាសធាតុក្តៅ ពេក​ទើប​បណ្តាល​ឲ្យ​កម្មករ​ដួល​សន្លាប់តែម្តង។

លោក យ៉ាន់ រ័ត្ន មន្រ្តី បន្ថែមថា បន្ទាប់ពីមានកម្មករដួលសន្លប់ កម្មករ ត្រូវបានដឹកបញ្ជូន ទៅ​កាន់​មន្ទីរក្បាលកោះ គគីរ ហើយរហូត មកដល់ ម៉ោងប្រមាណជា១១ថ្ងៃទី៣០ ខែឧសភា ស្ថាន​ភាពពួកគេបានធូរស្រាលខ្លះៗហើយ ដោយមានអ្នកខ្លះ ចេញពីពេទ្យទៅសម្រាក់នៅផ្ទះ៕​

Lay-321

Related Articles

Back to top button
Close
Close