លោក ​វន់ ​ពៅ ​និង​មនុស្ស​ ២២​នាក់​​ ត្រូវ​បាន​តុលាការ​ ដោះលែ​ង​

សារព័ត៌មាន​​ Cambodia News/

ភ្នំ​ពេញ​ (៣០ ឧសភា ២០១៤) ៖ សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី ៣០​ឧសភា នេះ បាន​សម្រេច ដោះលែង លោក វ៉ន ពៅ  និង​ជនជាប់ចោទ ២២​នាក់​ផ្សេង​ទៀត ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ ដោយ​ព្យូរទោស​ពី​មួយ​ឆ្នាំ​ទៅ​បី​ឆ្នាំ  និង​ស្ថិត​នៅក្រោម​ការព្យួរទោស ពី​មួយ​ឆ្នាំ​ទៅ​បី​ឆ្នាំ​។

សវនាការ​លើ​ជន​ទាំង ២៣ នាក់ ត្រូវបាន​ចៅក្រម​តុលាការរាជធានីភ្នំពេញ ធ្វើឡើង នៅ​ពីរ​បន្ទប់​ផ្សេងគ្នា ក្នុង​រយៈពេល ៥ ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៥​មេសា និង​បញ្ចប់​នៅ​ថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ​២០១៤​។

នៅវេលាម៉ោង ៨ ព្រឹក ថ្ងៃទី​៣០ ខែ​ឧសភា នេះ សាលក្រម​លើ​សំណុំរឿង​ក្តី​ទាំង​ពីរ​នេះ ត្រូវ​បាន ចៅក្រមសាលា​ដំបូងរាជធានីភ្នំពេញ បានប្រកាស សាលក្រម ​សម្រេច ដោះលែង លោក ​វន់ ពៅ​ ប្រធានសមាគម​ប្រជាធិបតេយ្យ ​នៃសេដ្ឋកិច្ច​ក្រៅប្រព័ន្ឋ និ​ង មនុស្ស ២២នា​ក់​​ផ្សេ​ង​ទៀ​ត​​ អោយមានសេរីភាព​វិញហើយ។

គួបញ្ជាក់ថា មនុស្ស២២នាក់ផ្សេងទៀតពាក់ព័ន្ធ​​នឹង​បទ​ញុះញង់ បង្ក​ហិង្សា និងបំផ្លិច បំផ្លាញ​ទ្រព្យសម្បត្តិ អំឡុង​ពេល​កម្មករ​រោងចក្រ​កាត់ដេរ ធ្វើបាតុកម្ម ទាមទារ​ឡើង​ប្រាក់ខែ នៅ​រោងចក្រ ​យ៉ាកជីន ក្បែរ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ និង​ផ្លូវ​វ៉េងស្រេង ក្នុង​ពេល​តវ៉ា​ដំឡើង​ប្រាក់ខែ​កម្មករ ១៦០​ដុល្លារកាលពី​ថ្ងៃ​ទី​២​មករា និង​ថ្ងៃ​ទី​៣​មករាក៕

20140509_Vorn pov

Related Articles

Back to top button
Close
Close