CNRP ​ដាក់​ពីរ​ចំណុច ​ទៅ ​CPP ​សម្រាប់​ជំនួប​ចរ​ចាជា​ថ្មី​

សារព័ត៌មាន​​ Cambodia News/

ភ្នំ​ ពេញ​ (៣០ ឧសភា ២០១៤) ៖ ក្នុង​សន្និសីទ​កាសែត ​នៅទី​ស្នាក់កា​ររបស់ខ្លួន ​នៅស​ង្កាត់ចា​ក់អ​ង្រែលើ​ កាល​ពី​ថ្ងៃ​ទី​២៩ ខែ​ឧសភា ឆ្នាំ​២០១៤ គណបក្សសង្គ្រោះជាតិ (CNRP)​ត្រៀម​ដាក់​បៀប​វា​រៈ​ចំ​​នួ​ន​ពី​​រ​ ជូន​គ​ណបក្សប្រ​ជាជនកម្ពុជា​(CPP​)​សម្រាប់​ជំ​នួបច​រចាជាថ្មីរ​បស់ ក្រុម​កា​រ​ងា​រ​គ​ណប​ក្ស​ទាំ​ង​ពី​រ​ ​នា​​ពេល​​ខាង​មុ​ខ។

នៅក្នុ​ង​ សេ​ចក្ដីព្រាងជំនួ​បចរចាជាថ្មី​ ដែលគ​ណប​ក្សសង្គ្រោះជា​តិ ​ត្រៀម​ផ្ញើ​ជូ​ន​គ​ណ​បក្ស​ប្រ​​ជាជ​ន​កម្ពុជា ទី១.​បាន​កំណត់​ឲ្យ​ស្ថាប័ន​រៀបចំការបោះឆ្នោត ទៅជា ស្ថាប័នធម្មនុញ្ញ មិនស្ថិ​ត​នៅ​ចំ​ណុះ​ស្ថាប័នរបស់រដ្ឋណាមួយ ទាំងការគ្រប់គ្រងរដ្ឋបាល ហិរញ្ញវត្ថុ និងទីកន្លែង​។

ទី ​២​.​ជ្រើ​សរើសមាសភាពមន្ត្រីរៀបចំការបោះឆ្នោត ត្រូវជ្រើសរើសដោយចំហពីបុគ្គល ដែ​ល​មិ​​ន​មែនជាសមាជិកបក្ស (ឯក​រាជ្យ​) ឬបុគ្គលដែលតែងតាំងដោយគណបក្សនយោបាយ ដែ​ល​មា​ន​អា​ស​នៈនៅក្នុងរដ្ឋសភា ឬចម្រុះ។

សូមបញ្ជាក់ថា បញ្ហាមិនចុះសម្រុងគ្នា រវាងគណបក្សជាប់ឆ្នោតទាំងពីរ ក្រោ​យ​កា​​រ​បោះ​ឆ្នោ​ត​ជ្រើស​តាំងតំណាងរាស្ត្រ នី​តិកាល​ទី៥ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ បាន​អូស​​ប​ន្លា​យ​ពេ​ល​ជិ​ត១ឆ្នាំមកហើយ៕

that-0429

 

Related Articles

Back to top button
Close
Close